TNAOT News
· 04-20
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បញ្ជាឲ្យចាត់វិធានការយ៉ាងមុឺងម៉ាត់ចំពោះជនកាប់បំផ្លាញព្រៃឡង់
#មេបញ្ជាការ# #NEW NEWS# #សត្វព្រៃ# #ខេត្តកំពង់ធំ# #សង្គម# #ព្រៃឡង់# #ព័ត៌មានសង្គម#
1763
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងក្នងនាមជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានណែនាំដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និងកងកម្លាំងចម្រុះទាំងអស់ ត្រូវសហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការយ៉ាងមុឺងម៉ាត់ ក្នុងការចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្ដែង ក្នុងការកាប់បំផ្លាញព្រៃឡង់ ដែលជាដែនជម្រកសត្វព្រៃ និងជាតំបន់ដែលត្រូវអភិរក្សឲ្យបានជាដាច់ខាត ដើម្បីយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយកងកម្លាំងទីបញ្ជាការស្រាល ប្រចាំការនៅតំបន់អូសោម បានទៅត្រួតពិនិត្យស្ថានភាពជាក់ស្ដែង នៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
នេះបើតាមការលើកឡើងរបស់ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ ត្រួតពិនិត្យ និងពង្រឹងវិធានការការពារដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដល់កងកម្លាំងចម្រុះទាំងអស់ ដែលមានកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី និងមន្ត្រីឧទ្យានុរៈបរិស្ថានខេត្តកំពង់ធំ ដែលកន្លងមកបានរួមសហការគ្នាយ៉ាងល្អប្រសើរ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសបទល្មើសកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ បានយ៉ាងល្អប្រសើរ ដោយគ្មានការកាប់ទន្ទ្រានជាថ្មីទៀតឡើយ។ ហើយផ្ទៃដីព្រៃឈើ ដែលជនល្មេីសបានលួចកាប់ទន្ទ្រាននាបណ្ដាឆ្នាំកន្លងទៅ ត្រូវបានរឹបអូសនិងដកហូតមកធ្វើជាសម្បត្តិរដ្ឋឡើងវិញ ដែលបច្ចុប្បន្ននេះ ដីទាំងនោះបានដុះលូតលាស់ព្រៃឈើធម្មជាតិឡើងវិញ បានយ៉ាងឆាប់រហ័សផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រសួងការងារ អំពាវនាវប្រជាពលរដ្ឋខ្មែរកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនបង្កើនការប្រុងប្រយ័ត្នអំពីរលកយក្សស៊ូណាមិ
Discover the art that returns shattered porcelain to wholeness: the craft of restoration
ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះផ្ទះល្វែងមួយកន្លែង ក្នុងសង្កាត់ចោមចៅទី១
សូមកុំយល់ច្រឡំ! ករណីស្រ្តីវ័យចំណាស់ម្នាក់ ត្រូវបានកូនស្រីវាយ និងធ្វើបាប នៅឈូកវ៉ា២ ជាព័ត៌មានមិនពិត!

យោបល់ទាំងអស់ (0)