TNAOT News

· 2​ម៉ោង​មុន

ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះផ្ទះល្វែងមួយកន្លែង ក្នុងសង្កាត់ចោមចៅទី១

#NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ព័ត៌មានសង្គម# #ខណ្ឌពោធិ៍សែនជ័យ#

788

នៅវេលាម៉ោង២១:៣០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែងបានឆាបឆេះផ្ទះល្វែងមួយខ្នងក្នុងបុរី បង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចផ្ទះលេខ១៥៥K ផ្លូវលេខ០៩ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

លុះនៅវេលាម៉ោង២២:០០នាទី ថ្ងៃខែឆ្នាំដដែលដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើនឹង ១២ម៉ែត្រគូប ដោយអគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតសម្ភារប្រើប្រាស់មួយចំនួន។

យ៉ាងណាមិញ ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ កម្លាំងជំនាញបានបញ្ជាក់ឲ្យដឹងថាគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យកើតមានឡើង ហេតុដូច្នេះចូលបងប្អូនបង្កើនការប្រុងប្រយ័ត្នចំពោះមូលហេតុដែលងាយឲ្យមានអគ្គិភ័យកើតមានឡើងដូចជាអគ្គិភ័យក្នុងរដូវក្ដៅ ហួតហែង និងរដូវធ្លាក់ខ្យល់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់លើ៖ ការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ដោយសារការប្រើប្រាស់ឧបករណ៍អគ្គិសនីលើសចំណុះ ឬខ្សែភ្លើងចាស់/ខូច፣ ការធ្វេសប្រហែសភ្លើងទៀន ធូប ពេលសែនព្រេន ការដុតកាកសំណល់ ឬព្រៃ ជិតផ្ទះសំបែង និង ការចម្អិនអាហារ ដោយភ្លេចបិទចង្ក្រានហ្គាសផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស