TNAOT News
· 4ម៉ោងមុន
ក្រសួងការងារ អំពាវនាវប្រជាពលរដ្ឋខ្មែរកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនបង្កើនការប្រុងប្រយ័ត្នអំពីរលកយក្សស៊ូណាមិ
#ប្រជាពលរដ្ឋខ្មែរ# #ក្រសួងការងារ# #ប្រទេសជប៉ុន# #NEW NEWS# #រលកយក្សស៊ូណាមិ# #សង្គម# #ព័ត៌មានសង្គម#
1303
ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពី គ្រោះរញ្ជួយដី និងការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន ជូនដល់កម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៤:៥៣នាទីរសៀល (ម៉ោងនៅប្រទេសជប៉ុន) មានគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រ នៅឆ្នេរសមុទ្រ Sanriku នៃខេត្ត Aomori, Hokkaido និងខេត្ត Iwate។
បន្ថែមលើនេះ អាជ្ញាធរជប៉ុនក៏បានប្រកាស អាសន្នអំពីលទ្ធភាពនៃការកើតឡើងនូវរលកយក្សស៊ូណាមិកម្ពស់រហូតដល់ ៣ម៉ែត្រ នៅខេត្តទាំង៣ និង កម្ពស់ដល់ ១ម៉ែត្រ នៅស្រុកមួយចំនួនក្នុងខេត្ត Miyagi, Fukushima, Ibaraki និងខេត្ត Chiba។
ជាក់ស្តែង ក្រសួងការងារ បាននិងកំពុងតាមដានស្ថានការណ៍វិវត្តន៍នៃករណីនេះ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បី ធានាថាបងប្អូនកម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តដែលរងផលប៉ះពាល់ ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព។
ជាមួយគ្នានេះ ក្រសួងការងារ ក៏បានអំពាវនាវដល់កម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅ ប្រទេសជប៉ុន ជាពិសេស ក្នុងខេត្តដែលរងផលប៉ះពាល់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់ តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។
ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីបងប្អូនកម្មសិក្សាការី-ពលករជំនាញដែល រងផលប៉ះពាល់ ឬមានសំណួរ សូមទំនាក់ទំនងអនុព័ន្ធការងារ (ទូរសព្ទលេខ៖ ០៨០ ៣៣៦២ ៦១៦៨) ឬ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន (ទំព័រ Facebook៖ Royal Embassy of Cambodia in Japan ឬទូរសព្ទលេខ៖ ០៨០ ៤៦៨៩ ៩៣៧៤) ឬនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ទំព័រ Facebook៖ ការិយាល័យរកការឱ្យធ្វើនៅបរទេសទី៣-Japan Office ឬទូរស័ព្ទ លេខ៖+៨៥៥ ៨៩ ៩៥៧ ៧៨៩) ឬក្រុមតេឡេក្រាម "សម្រាប់ ពលករទេសន្តរប្រវេសន៍” ដែលមានតំណភ្ជាប់ https://t.me/KhmerMigrant Workerផងដេរ៕ 
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 29] វ៉ាង លូយ៉ាន៖ អ្នកស្នេហាជាតិអក្សរសាស្ត្រម្នាក់ដែលត្រូវបានបង្កើតឡើងក្នុងអណ្តាតភ្លើងសង្គ្រាម
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ សំឡេងនៃដំណើរត្រឡប់ទៅវិញ
កម្ពុជាប្រឆាំងតវ៉ាចំពោះកម្លាំងប្រដាប់អាវុធថៃ ធ្វើសកម្មភាពរំលោភទឹកដីនៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់
អគ្គិភ័យនៅប្រទេសម៉ាឡេស៊ី ឆាបឆេះផ្ទះជាង២០០ ខ្នង និងមនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញ

យោបល់ទាំងអស់ (0)