TNAOT News
· 6ម៉ោងមុន
សូមកុំយល់ច្រឡំ! ករណីស្រ្តីវ័យចំណាស់ម្នាក់ ត្រូវបានកូនស្រីវាយ និងធ្វើបាប នៅឈូកវ៉ា២ ជាព័ត៌មានមិនពិត!
#NEW NEWS# #សង្គម# #ករណីហិង្សា# #ព័ត៌មានសង្គម#
1604

ក្រោយទទួលបានព័ត៌មានថាមានករណីស្រ្តីវ័យចំណាស់ត្តូវកូនស្រីវាយធ្វើបាបនៅផ្ទះកូនស្រី នៅចំណុចផ្លូវបេតុងក្នុងបុរីឈូក២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង២១ និង៣០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ភ្លាម។ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម បានចុះទៅប្រមូលព័ត៌មាន និងសាកសួរនាំជុំវិញបញ្ហានេះ។
បើយោងតាមបំភ្លឺរបស់បុរសចំណាស់ជាប្តីរបស់ស្ត្រីចំណាស់ខាងលើ បានរៀបរាប់ឲ្យដឹងថា គាត់និងប្រពន្ធគឺបច្ចុប្បន្ន រស់នៅក្នុងមូលដ្ឋានខណ្ឌ៧មករា ប្រពន្ធខ្លួនមានបញ្ហាវង្វេងស្មារតីច្រើន ហើយក្នុងគ្រួសារពុំមានអ្នកណាវាយ ឬធ្វើបាបគាត់នោះឡើយ គឺគាត់មានជំងឺស្វិតដៃជាយូរមកហើយ ដោយដៃគាត់ដែលមានស្លាកស្នាមរងបូសគឺកាលពីពេលថ្មីៗគាត់រអិលជើងធ្លាក់ពីលើកាំជណ្តើរផ្ទះជួលនៅខណ្ឌ៧មករា បណ្តាលឲ្យរបួសជាំដៃ។
ក្រោយមកកូនស្រីលោកយាយខាងលើ រស់នៅឈូកវ៉ា២ នាំគាត់យកមកថែទាំ លុះនៅថ្ងៃខាងលើ គាត់វង្វេងដើរចេញពីផ្ទះកូនស្រីនៅឈូកវ៉ា២ និងបានដើរទៅដល់ទឹកដីមូលដ្ឋានសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ក៏បានជួបជាមួយអ្នកសារព័ត៌មាន និងបានសម្ភាសន៍គាត់ ទាំងស្មារតីវង្វេងផងនោះ ក៏បាននិយាយប្រាប់សារព័ត៌មានថាកូនស្រីវាយធ្វើបាបគាត់។
លុះបន្ទាប់មកអ្នកសារព័ត៌មាន និងមន្រ្តីសមត្តកិច្ចមូលដ្ឋានសង្កាត់កាកាប២ នាំអ៊ុំស្រីនោះមកដល់ផ្ទះកូនស្រីនៅឈូកវ៉ា២វិញ។ ក្រោយមកស្រាប់តែកូនស្រីបានឃើញការចុះផ្សាយតាមព័ត៌មានថាកូនស្រីវាយនិងធ្វើបាបម្តាយ ដោយកូនស្រីឃើញព័ត៌មានផ្សាយបែបនេះក៏កើតការតូចចិត្តជាខ្លាំង នឹងបានលេបថ្នាំប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯង តែត្រូវបានគ្រួសារដឹកបញ្ជូនយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ បច្ចុប្បន្នកូនស្រីគាត់បានធូរស្បើយវិញហើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្រាបៀរ TIGER នាំមកសង្ក្រាន្តក្លាហានដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍អបអរពិធីបុណ្យចូលឆ្នាំខ្មែរធំៗ ក្នុងរាជធានីភ្នំពេញ
ប្រទេសចិនដែលទើបតែរួចផុតពីគ្រោះទឹកជំនន់ ត្រៀមខ្លួនសម្រាប់ព្យុះស៊ីក្លូនត្រូពិចទីពីរ
Exquisite glass artworks are actually made this way!!
Lancang-Mekong Voices Youth Symphony Thai Traditional instrumental Performance:Song of Loy Krathong; The Moon Represents My Heart

យោបល់ទាំងអស់ (0)