TNAOT News
· 2ម៉ោងមុន
សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពីបទលួចរថយន្ត ០១គ្រឿងម៉ាក TOYATA PRIUS ស៊េរីឆ្នាំ២០០៧
#លួចរថយន្ដ# #ខណ្ឌទួលគោក# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
983
នៅវេលាម៉ោងប្រហែល២១:០០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូង នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច(លួចរថយន្ត០១គ្រឿងម៉ាក TOYATA PRIUS ស៊េរីឆ្នាំ២០០៧ ពណ៍ប្រផេះ) នៅចំណុចភូមិកណ្តាល ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ដែលបានប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣២AE0 ផ្លូវលេខ១១០ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០១:២៥នាទីយប់រំលងអាធ្រាត ។

ជនសង្ស័យឈ្មោះ មាស សំណាក់ ហៅ ណាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅពុំពិតប្រាកដ ។
វត្ថុតាងចាប់យក
-រថយន្ត០១គ្រឿងម៉ាក TOYOTA PRIUS ពណ៌ប្រផេះ សេរីឆ្នាំ២០០៧ គ្មានស្លាកលេខ 0(ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពលួចយក)។

-ជនរងគ្រោះ:
-ឈ្មោះ ថុល រ៉ាឌី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះលេខ៣២AE0 ផ្លូវលេខ១១០ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Sharing Experiences and Promoting Governance to Build a ASEAN-China Community with a Shared Future
លោក Nawat សុំទោសចំពោះរឿងចម្រូងចម្រាសហើយថាខ្លួនស្ថិតនៅក្រោមសម្ពាធជាច្រើន
រមណីយដ្ឋានប្រាសាទកោះកេរ ទទួលភ្ញៀវទេសចរជាតិ និងបរទេស ជាង៧ពាន់នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
បវរកញ្ញ ហ្វីយ៉ាតា ស្នើឲ្យប្រជាពលរដ្ឋខ្មែរ ព្យាយាមដោះស្រាយដោយសន្តិវិធី ជៀសជាងប្រើហិង្សាដោយការយល់ច្រឡំ

យោបល់ទាំងអស់ (0)