TNAOT News
· 2ម៉ោងមុន
បវរកញ្ញ ហ្វីយ៉ាតា ស្នើឲ្យប្រជាពលរដ្ឋខ្មែរ ព្យាយាមដោះស្រាយដោយសន្តិវិធី ជៀសជាងប្រើហិង្សាដោយការយល់ច្រឡំ
#Social Life# #គ្រោះថ្នាក់ចរាចរណ៍# #កម្សាន្ត# #តារាខ្មែរ# #ហ្វីយ៉ាតា#
853
ម្ចាស់មកុដ Miss Universe Cambodia 2025 នារីសុជាតា ហៅហ្វីយ៉ាតា បានបង្ហោះសំណេរមួយលើកឡើងខ្លះៗជុំវិញករណីយុវជនមួយក្រុមធំដេញគប់រថយន្ត ១គ្រឿង ដោយសារការយល់ច្រឡំ បង្កការភ្ញាក់ផ្អើលជាខ្លាំងនៅចំណុចវត្តភ្នំ កាលពីយប់ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរ។

ដោយសំណេររបស់ ហ្វីយ៉ាតា បានរៀបរាប់បែបនេះថា៖ «អ្នកណាទាន់រឿងលោកគ្រូបង្រៀនម្នាក់កាលពី ៩ ១០ ឆ្នាំមុនទេ? លោកស្ទើរស្លាប់ ស្ទើររស់ ប៉ះពាល់ខួរក្បាលធ្ងន់ធ្ងង.. នេះហើយ ការមិនចេះចង់ដោះស្រាយដោយសន្តិវិធី បើឃើញចង់ជួយគេ យើងអាចត្រឹមជួយឃាត់ ជួបសួរនាំសិន សំរួលសិន.. តែពិបាកដែល ពួកមនុស្សខ្លះ មិនចេះចង់សំរួល រឺសន្តិវិធីអីទេ គឺចង់តែ អញចឹង អញខ្លាំង,. ស្អីតិច អញរឹង អញឈាមអ្នកចម្បាំង គេស្អប់ស្អប់ដែរ គេជេរជេរដែរ គេវាយវាយដែរ អោយតែបានដែរ…. គ្នាម្នាក់ឯង ដល់មនុស១០ ២០ ដេញគប់ ដេញវៃ គ្នាមិចហ៊ានចេញមកប្រាប់សាច់រឿង មិនស្រួល អាចរងរបួសទទេរៗ រឺត្រូវគេវៃដល់ស្លាប់ផង ក៏ថាមិនត្រូវ…»។

បរវកញ្ញារូបនេះបានបនុ្តទៀតថា៖ «អ្នកមួយចំនួនអើយ បើជ្រុលជាមានបុណ្យកើតមកជាមនុស្ស រស់លើផែនដីហើយ ជួយរស់អោយនាំប្រយោជន៍ដល់ខ្លួនផង បើមិនអាចធ្វើអ្វីបានច្រើន ក៏សុំកុំនាំរឿងចង្រៃដល់ជីវិតអ្នកដទៃទៅ សុំចិត្តចុះ.. ហើយអារឿងជោរតាមគ្នាហ្នឹង ថយៗ ខ្លះមក.. វានាំតែរឿងtoxic អោយជីវិតអ្នកទេ..»៕ អត្ថបទដោយ៖ Sun Darasy



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការសម្តែងលោ្ខនយីកេ «អ្នកតាឃ្លាំងមឿង» នៅឯទីតាំងភូមិវប្បធម៌ ក្នុងព្រឹត្តិការណ៍នគរសង្រ្កាន្ត
ប្រទេសចិនដែលទើបតែរួចផុតពីគ្រោះទឹកជំនន់ ត្រៀមខ្លួនសម្រាប់ព្យុះស៊ីក្លូនត្រូពិចទីពីរ
2025 Media Event for Lancang-Mekong Countries Held in Nanning
សមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចនៅក្នុងបរិវេណកម្មវិធីសង្ក្រាន្តមុខសាលាខេត្តកំពង់ចាម

យោបល់ទាំងអស់ (0)