Samay

· 6​ម៉ោង​មុន

រមណីយដ្ឋានប្រាសាទកោះកេរ ទទួលភ្ញៀវទេសចរ​ជាតិ​ និងបរទេស ជាង៧ពាន់នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

#រមណីយដ្ឋានប្រាសាទកោះកេរ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

274

ភ្ញៀវទេសចរ​ជាតិ​ និងបរទេសចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរ​ ជាង៧ពាន់នាក់​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

រយៈពេល៣ថ្ងៃ ភ្ញៀវទេសចរជាតិ និងបរទេសមកកម្សាន្តនៅរមណីយដ្ឋានប្រាសាទកោះកេរ និងសង្រ្កាន្តកោះកេរ​ និងលេងល្បែងប្រជាប្រិយខ្មែរ​ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ដល់១៦​ ខែមេសា​ ឆ្នាំ​២០២៦​ ទទួលបានភ្ញៀវទេសចរសរុបចំនួន ៧,៣៤៥នាក់។

ក្នុងនោះទេសចរជាតិ មានចំនួន៧,២៩៥ ថយចុះ៤១% ភ្ញៀវបរទេសចំនួន៥០នាក់ ថយចុះ៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥កន្លងទៅ។

រមណីដ្ឋានប្រាសាទកោះកេរក្នុងខេត្តព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ រមណីដ្ឋាននេះស្ថិតនៅលើផ្ទៃដីប្រមាណ៨ពាន់ហិកាតា ដែលមានប្រាសាទជាង៧០ ក្នុងនោះមានប្រាសាទធំមួយ ដែលត្រូវបានចាត់ទុកជាពីរ៉ាមីតនៅអាស៊ីអាគេ្នយ៍។ កោះកេរជាអតីតរាជធានីរបស់ខ្មែរក្នុងសតវត្សរ៍ទី១០ ដែលមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ ហើយត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៤ នៅពេលផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកតំបន់កោះកេរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស