TNAOT News

· ម្សិលមិញ

៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី មានអ្នកដំណើរស្លាប់ ១៧នាក់ ថយ៩នាក់ ធៀបឆ្នាំមុន

#NEW NEWS# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ព័ត៌មានសង្គម#

1786

ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គិតចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅទូទាំងប្រទេសមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង២៧ករណី បណ្ដាលឱ្យមានមនុស្សស្លាប់១៧នាក់ និងរបួសធ្ងន់ស្រាល៤៥នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ 

តាមលោក ទូច សុឃៈ បើធៀបនឹងឆ្នាំមុន ករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះ៣ករណី អ្នកស្លាប់បានថយចុះ៩នាក់ និងអ្នករបួសថយចុះឡើង២នាក់។ សម្រាប់មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ លោកបានបញ្ជាក់ថា អ្នកបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ បត់មិនប្រយ័ត្ន ស្រវឹង និងកត្តាយានយន្ត។ 

គួររម្លឹកថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង៣០ករណី បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរបួសធ្ងន់ស្រាលចំនួន ៤៧នាក់។ 

អ្នកនាំពាក្យបានរំលឹកអ្នកដំណើរទាំងអស់ ពិសេសពេលវិលត្រឡប់មករាជធានី និងទៅកាន់ទីតាំងរស់នៅ ឬបំពេញការងារផ្សេងៗត្រូវបើកបរគោរពច្បាប់និងរក្សាស្មារតីប្រុងប្រយ័ត្នជានិច្ច៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស