TNAOT News
· ម្សិលមិញ
រយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពង់ស្ពឺមានភ្ញៀវទេសចរមកលេងកម្សាន្តជាង ២លាននាក់
#ខេត្តកំពង់ស្ពឺ# #NEW NEWS# #ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ# #សង្គម# #ព័ត៌មានសង្គម#
1773

តាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃទីបី ហើយក៏ជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជា ថ្ងចុងក្រោយ នៃព្រឹត្តិការណ៍របស់កំពង់ស្ពឺសង្រ្កាន្ត និងរួមជាមួយព្រឹត្តិការណ៍ផ្សេងៗ ដែលរៀបចំដោយរដ្ឋបាលខេត្ត មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្ត ប្រមាណ ១,៧១២,០០០នាក់ ដែលបានមកទស្សនាកម្សាន្ត ក្នុង ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តក្រុងច្បារមននិងតាមរមណីយដ្ឋាននានានៅក្នុងខេត្តកំពង់ស្ពឺ។
ក្នុងនោះមានព្រឹត្តិការណ៍ កំពង់ស្ពឺសង្ក្រាន្តក្នុងក្រុងច្បារមនមានទេសចរណ៍ចូលរួមប្រមាណជាង ៧៣៥.៥៥០នាក់ ភ្ញៀវទេសចរណ៍បរទេសចំនួន ៩១០នាក់ ដែលរដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំកម្មវិធីជាច្រើនមានដូចជា ការដង្ហែរក្បួនព្យុហយាត្រា ព្រ័ត្រយក្ស ប្រវែង៨០ម៉ែត្រ ទាញព្រ័ត្រឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនមុខ ការសម្តែងរបាំប្រពៃណីខ្មែរ និងរាំលេងកម្សាន្តចង្វាក់ប្រពៃណីខ្មែរ ដើម្បីបង្ហាញអោយយុវជនជំនាន់ក្រោយបានយល់ដឹងនិងចូលរួមលេង ក្នុងនោះសង្កេតឃើញថាទេសចរបរទេសជាច្រើនបានចាប់អារម្មណ៍និងចូលរួមលេងផងដែរ។
ក្នុងឱកាសពិសេសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះក្រោមការផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងលោកជំទាវ បានរៀបចំកម្មវិធីវេចនំដូចតាខ្មែរ នំត្នោត ដើម្បីរំលឹក ឱ្យដឹងអំពីអត្តសញ្ញាណជាតិដែលខេត្តកំពង់ស្ពឺជាខេត្តដែលសំបូរដើមត្នោតស្រាប់ សកម្មភាពនេះដែរស្តែងឃើញថាយុវជន យុវនារី មន្រ្ដីរាជការជាច្រើនបានចូលរួមរួបរួមសាមគ្គីគ្នាធ្វើ យល់ដឹងអំពីសង្វាក់ផលិតកម្មនំ លើសពីនេះចែកជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានញាំដោយសេរី ស្គាល់រសជាតិ នំខ្មែរកេរដូនតាជាង ១.០០០.០០០នំ ថែមទៀតផងដែរ៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 29] វ៉ាង លូយ៉ាន៖ អ្នកស្នេហាជាតិអក្សរសាស្ត្រម្នាក់ដែលត្រូវបានបង្កើតឡើងក្នុងអណ្តាតភ្លើងសង្គ្រាម
ប្រជាពលរដ្ឋជិត ១២ម៉ឺននាក់ ជិះរថយន្តក្រុងដោយឥតគិតថ្លៃ ទៅស្រុកកំណើត និងវិលត្រឡប់មកភ្នំពេញវិញ
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:The 76th Minute: Starlight Fills the Stadium! This is China-Vietn
លោក Trump ប្រកាសថា សហរដ្ឋអាមេរិកបានរឹបអូសយកនាវាដឹកប្រេងដ៏ធំមួយ នៅជិតប្រទេសវេណេស៊ុយអេឡា

យោបល់ទាំងអស់ (0)