TNAOT News
· 18ម៉ោងមុន
ការថែរក្សាមរតកវប្បធម៌ អរិយធម៌ប្រពៃណីដូនតាខ្មែរ ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា
#NEW NEWS# #សង្គម# #ទំលាប់ប្រពៃណីដូនតា# #ព័ត៌មានសង្គម# #មរតកវប្បធម៌#
1607
មិនថាក្នុងពេលនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឬ ឱកាសផ្សេងៗទៀតយុវជន និងប្រជាជនខ្មែរត្រូវស្រឡាញ់ រក្សាថែ ការពារកេរមរតកវប្បធម៌ អរិយធម៌ដូនតាខ្មែរដែលបន្សល់ទុកតាំងពីបុរាណកាលមក។ 
មិនថានៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ប៉ុន្តែក៏ដូចជានៅតាមទីកន្លែងនានា ប្រជាជនខ្មែរតែងតែរក្សាបាននូវកេរដំណែលវប្បធម៌ដូនតាដ៏ល្អផូរផង់នេះ ដែលជាអត្តសញ្ញាណជាគ្រឿងអលង្ការជាតិខ្មែរ និងជាប្រពៃណីដូនតាដែលមានតាំងពីយូរលង់មក ដូចជាការលេងល្បែងចោលឈូង បោះអង្គញ់ ទាញព្រ័ត លាក់កន្សែង វាយក្អម និងលោតបាវ និងការរាំលេងកម្សាន្តនូវរបាំប្រជាប្រិយ រួមជាមួយការសម្តែងសិល្បៈបុរាណ ប្រជាប្រិយជាច្រើនទម្រង់។ 
ថ្វីដ្បិតតែប្រជាជនខ្មែរកំពុងតែប្រតិបត្តិពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក៏ពិតមែន តែស្មារតីនៅតែចងចាំក្នុងចិត្តជានិច្ចនូវស្ថានភាពសុខទុក្ខ ព្រមទាំងក្ដីនឹករលឹកដល់កងកម្លាំង ដែលកំពុងឈរជើងរក្សាការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន ក៏ដូចជាបងប្អូន ពូមីង ក្មួយៗ លោកយាយ លោកតា ជាជនភៀសសឹកទាំងអស់៕










សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ករណីផ្ញើរម៉ូតូបាត់គ្រឿង(ម៉ាញ៉េតូ) ពេលនេះទទួលបានដំណោះស្រាយដោយភាគីផ្ញើម៉ូតូ ទទួលខុសត្រូវសំណងបាត់បង់
រថយន្តអគ្គិសនីបើកសុខៗស្រាប់តែរលត់ បើកទ្វាមិនចេញ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះទាន់ពេល
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជេីញចុះសាកសួរសុខទុក្ខ និងឧត្ថម្ភថវិកាចំនួន ១,០០០ដុល្លារ ដល់តន្រ្តីករហ្គីតាសូឡូទស្សវត្ស៨០ គឺលោក ខ្ចៅ ពេជ្រ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍
ធនាគារជាតិនៃកម្ពុជាឆ្លើយតបការផ្សាយថាធនាគារមួយចំនួនត្រូវបានបង្កកសាច់ប្រាក់ដោយធនាគារជាតិនៃកម្ពុជា

យោបល់ទាំងអស់ (0)