TNAOT News

· 16​ម៉ោង​មុន

ករណីផ្ញើរម៉ូតូបាត់គ្រឿង(ម៉ាញ៉េតូ) ពេលនេះទទួលបានដំណោះស្រាយដោយភាគីផ្ញើម៉ូតូ ទទួលខុសត្រូវសំណងបាត់បង់

#NEW NEWS# #ផ្ញើរម៉ូតូ# #សង្គម# #ព័ត៌មានសង្គម# #ចោរលួច#

1657

បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយ​ ទីតាំងទទួលផ្ញេីម៉ូតូនៅអគារអ៉ិចឆេងស្វែ​ បាត់បង់គ្រឿងម៉ូតូ(ម៉ាញ៉េតូ)អធិការដ្ឋាន​នគរបាលខណ្ឌដូនពេញបាន នាថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦ បានចាត់កម្លាំងជំនាញចុះទៅដល់ទីតាំង​នោះភ្លាម​ និងបានអញ្ជើញតំណាងម្ចាស់ទីតាំង​ និងម្ចាស់ម៉ូតូមកប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ​ ដេីម្បីធ្វេីការសួរនាំពាក់ព័ន្ធករណីខាងលេី​ ។


ជាមួយគ្នានេះរវាងភាគីម្ចាស់ទទួលផ្ញើម៉ូតូនិងភាគីម្ចាស់ម៉ូតូ ចំនួន២៣គ្រឿង បានសម្របសម្រួល​គ្នា ដោយភាគីទាំងសងខាងស្នេីសុំសមត្ថកិច្ច​ បញ្ចប់បញ្ហាដោយខាងម្ចាស់ម៉ូតូមិនដាក់ពាក្យប្តឹងម្ចាស់ទីតាំងអ្នកទទួលផ្ញើម៉ូតូនោះឡើយ នៅខណៈដែលភាគីម្ចាស់ទីតាំងទទួលផ្ញើម៉ូតូ ចេញមុខទទួលខុសត្រូវដោះស្រាយសំណងបាត់បង់សម្ភារ ម៉ូតូ ទាំងអស់។

-ដោយឡែកករណីនេះសមត្ថកិច្ចក៏កំពុងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យដែលលួចសម្ភារម៉ូតូ នៅទីតាំងខាងលើ ដេីម្បីយកមកអនុវត្តវិធានការជាសមត្ថកិច្ច​៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស