TNAOT News

· 20​ម៉ោង​មុន

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជេីញចុះសាកសួរសុខទុក្ខ និងឧត្ថម្ភថវិកាចំនួន ១,០០០ដុល្លារ ដល់តន្រ្តីករហ្គីតាសូឡូទស្សវត្ស៨០ គឺលោក ខ្ចៅ ពេជ្រ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍

#តន្រ្តីករហ្គីតាសូឡូ# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #នាយឧត្តមសេនីយ សៅ សុខា# #ព័ត៌មានសង្គម#

1729

នាព្រឹកថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជេីញចុះសាកសួរសុខទុក្ខតន្រ្តីករហ្គីតាសូឡូទស្សវត្ស៨០ គឺលោក ខ្ចៅ ពេជ្រ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តបាត់ដំបងកាលពីថ្ងៃ៨ ខែមេសា ឆ្នាំ២០២៦ នឹងត្រូវបានបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្រ​ បច្ចុប្បន្នកំពុងបន្តសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនីខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក្នុងឱកាសនោះលោកនាយឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានជូនពរលោក ខ្ចៅ ពេជ្រ ឆាប់បានជាសះស្បើយ នឹងមានសុខភាពដូចធម្មតាឡេីងវិញ ព្រមទាំងបានឧត្ថម្ភថវិកាចំនួន ១,០០០ដុល្លារ ផងដែរ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស