TNAOT News

· 19​ម៉ោង​មុន

រថយន្ត​អគ្គិសនីបើក​សុខៗស្រាប់តែរលត់ បើកទ្វាមិនចេញ ត្រូវបាន​សមត្ថកិច្ច​ជួយ​សង្គ្រោះទាន់​ពេល

#NEW NEWS# #ខេត្តកណ្តាល# #សង្គម# #រថយន្ត​អគ្គិសនី# #ព័ត៌មានសង្គម#

1561

នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ មានករណីបុរសម្នាក់ជិះឡានអគ្គិសនី រហូតអស់ថ្មរលត់បើកទ្វាមិនចេញ ប៊ិះគ្រេាះថ្នាក់ដល់ជីវិត ប្រជាជនមិនហ៊ានវាយកញ្ចក់បំបែកខ្លាច តែបានសមត្ថកិច្ចជួយទាន់ពេល ហេតុការណ៍នេះកើតឡើងនៅតំបន់ព្រែកខ្សាយ ឃុំស្វាយប្រទាយ ស្រុកស្អាង ខេត្តកណ្ដាល ។

ករណីរថយន្ត​អគ្គិសនី​ ១គ្រឿង​ រលត់​ហើយ​បើកទ្វារមិនចេញ លោក​ឧត្តម​សេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ​នគរ​បាលខេត្ត​កណ្ដាល​ បាន​បញ្ជាក់ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា ជន​រង​គ្រោះដែលជាប់ក្នុង​រថយន្តនោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជួយ​សង្គ្រោះ ទាន់​ពេលវេលា​ និង​បាន​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ជោរីហើយ ។

លោក​បាន​បន្ថែមថា ករណីនេះ គឺជន​រងគ្រោះបើកតែម្នាក់ឯង ពេល​បើក​សុខៗស្រាប់តែអស់​ថ្ម ( រថយន្ត​អគ្គិសនី ) ក៏រលត់តែម្ដង ហើយសោរ ក៏Lock ទាំងអស់ ។ករណីនេះ បើសិនជា​ជួយ​មិនទាន់ទេ ជន​រង​គ្រោះ​អាច​នឹង​គ្រោះថ្នាក់ដល់ជីវិត​ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស