TNAOT News
· ម្សិលមិញ
គោយន្តកន្ត្រៃ ប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យមនុស្សចំនួន ២១នាក់រងរបួសធ្ងន់ស្រាល
#NEW NEWS# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#
1799
នៅវេលាម៉ោង ១៥និង០០នាទី រសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងគោយន្តកន្ត្រៃនិងម៉ូតូ បណ្ដាលឲ្យមនុស្សចំនួន ២១នាក់រងរបួសធ្ងន់ស្រាល ហេតុការណ៍នេះកើតឡើងនៅចំណុចទំនប់ដូនទ្រី ស្ថិតក្នុងក្រុមទី៧ ភូមិបុស្សដូង ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងគោយន្តកន្រ្តៃ ម៉ាកគូបូតាRTពណ៌ក្រហមសណ្តោងរ៉ឺម៉ក០១គ្រឿង បើកបរដោយឈ្មោះ ភាន់ ស្រួច ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ ខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដឹកអ្នកដំណើរជាច្រើននាក់ ចុះពីលើភ្នំមកក្រោម ទិសដៅពីត្បូងទៅជើង បន្ទាប់មកក៏បានក្រឡាប់ជ្រុលទៅប៉ះម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AN-6020 បើកបរដោយឈ្មោះ ធូ ថាន់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង និងអ្នករួមដំណើរជាប្រពន្ធម្នាក់ ទិសដៅពីជើងទៅត្បូង (ពីក្រោមទៅលើ)បណ្តាលឲ្យរបួស ២១នាក់ ក្នុងនោះធ្ងន់០២នាក់ ។ 
ក្រោយពេលកើតហេតុ កម្លាំងនគរបាលរួមទាំងមន្ត្រីរដ្ឋបាលស្រុកឃុំ បានចុះទៅដឹកបញ្ជូនអ្នករងរបួសទៅកាន់មណ្ឌលសុខភាពព្រែកជីក ចំណែកមធ្យោបាយទាំងពីរត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការថែរក្សាមរតកវប្បធម៌ អរិយធម៌ប្រពៃណីដូនតាខ្មែរ ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា
គួរឲ្យសរសើរ! អ្នកនាង ផន សុផារី រៀបចំអាហារឆ្ងាញ់ៗជូនដល់វីរកងទ័ពជាង ៣ពាន់នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះផ្ទះ ១ខ្នង ខូចខាតសម្ភារអស់មួយចំនួន
សូមកុំយល់ច្រឡំ!នេះជាគណនីក្លែងក្លាយក្លែងបន្លំធ្វើជាសមាសភាពកងទ័ព ដែលបង្ហោះផ្សាយព័ត៌មានដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន

យោបល់ទាំងអស់ (0)