TNAOT News

· ម្សិលមិញ

ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះផ្ទះ ១ខ្នង ខូចខាតសម្ភារអស់មួយចំនួន

#NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ព័ត៌មានសង្គម# #ខណ្ឌមានជ័យ#

1718

នៅវេលាម៉ោង២:៤០នាទីរសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើល នៅចំណុចផ្ទះលេខ១០BT ផ្លូវ៥BT ភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។ 

លុះនៅវេលាម៉ោង៣:១០នាទីរសៀល ថ្ងៃខែឆ្នាំដដែលដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ២គ្រឿងប្រេីប្រាស់ទឹកអស់ ចំនួន២ឡានស្មើនឹង១២ម៉ែត្រគូប។

សូមបញ្ជាក់ផងដែរថា ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ធ្វើឱ្យឆេះខូចខាតសម្ភារប្រើប្រាស់មួយចំនួន និងមិនបណ្ដាលឲ្យមានអ្នករងរបួសឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស