TNAOT News
· 5ម៉ោងមុន
គួរឲ្យសរសើរ! អ្នកនាង ផន សុផារី រៀបចំអាហារឆ្ងាញ់ៗជូនដល់វីរកងទ័ពជាង ៣ពាន់នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
#Social Life# #ផន សុផារី# #កងទ័ព# #កម្សាន្ត# #តារាខ្មែរ#
1644
អ្នកនាង ផន សុផារី បានធ្វើឲ្យបណ្ដាអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរគ្រប់គ្នា ខណៈអ្នកជំនួញអនឡាញរូបនេះ បានរៀបចំម្ហូបអាហារឆ្ងាញ់ៗជូនទៅដល់វិរៈកងទព័ជាង ៣ពាន់នាក់ ដែលឈរជើងការពារព្រំដែននៅក្នុងតំបន់មុំបី នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅ។
ដោយវីដេអូឃ្លីបដែល អ្នកនាង ផន សុផារី បានបង្ហោះចែកចាយក្នុងបណ្ដាញសង្គម អមជាមួយសំណេរថា៖ «ទោះបីឆ្នាំថ្មី ពួកគាត់មិនបានជួបជុំជាមួយគ្រួសារ តែយ៉ាងហោចណាស់ ពួកគាត់បានដឹងថា នៅពីក្រោយខ្នងរបស់ពួកគាត់ មានប្រជាជនជាច្រើនដែលគោរព ស្រលាញ់ និងចងចាំពួកគាត់ជានិច្ច ពិសារឲ្យបានឆ្ងាញ់ចុះណាលោកពូ ( ធ្វើអាហារជូនកងទព័នៅមុំបី ជូនវិរៈកងទព័ ជាង ៣ពាន់នាក់ )»។
ក្រោយពីបានឃើញបែបនេះហើយបណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលទៅស៊ែរចែករំលែកបន្ត ព្រមទាំងគោរពស្ញប់ស្ញែង លើកសរសើរនូវទឹកចិត្តដ៏ប្រពៃរបស់ អ្នកនាង ផន សុផារី ដែលតែងតែគិតគូរយកចិត្តទុកដាក់ ព្រមទាំងមានមុខជួយជារឿយៗទៅកាន់កងទ័ពជួរមុខ ដែលអង់អាចក្លាហានឈរជើងការពារបូរណភាពដីគ្មានពេលសម្រាក់ផងដែរ៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សនីយភាពដ៏អស្ចារ្យនៃក្បួនដង្ហែនគរសង្ក្រាន្ត នៅបរិវេណតំបន់ផ្លូវថ្មើរជើងចតុមុខ នៃពីធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
ការសម្តែងលោ្ខនយីកេ «អ្នកតាឃ្លាំងមឿង» នៅឯទីតាំងភូមិវប្បធម៌ ក្នុងព្រឹត្តិការណ៍នគរសង្រ្កាន្ត
Lancang-Mekong Voices Youth Symphony Cambodian dance: Graceful Charm in Mist
ស្នងការបញ្ជាក់ពីករណីប្រជាពលរដ្ឋដេញនិងគប់ទៅលើរថយន្ត១គ្រឿងខណៈមានប្រជាពលរដ្ឋដើរលេងកម្សាន្ត នគរសង្រ្កាន្ត វត្តភ្នំ

យោបល់ទាំងអស់ (0)