TNAOT News
· 04-13
អ្នកគាំទ្រព្រួយបារម្ភខ្លាំង ខណៈកីឡាករបាល់ទាត់បឹងកេត ណុប ដេវីត រងការប៉ះទង្គិចក្បាលអំឡុងពេលប្រកួត
#ក្លឹបបឹងកេត# #ណុប ដេវីត# #បាល់ទាត់កម្ពុជា# #TNAOT SPORT# #កីឡា#
1761
មហាជនអ្នកលេងបណ្ដាញសង្គម ពិសេសអ្នកនិយមតាមដានវិស័យកីឡា ហាក់មានការព្រួយបារម្ភខ្លាំង ខណៈកីឡាករមួយរូបដ៏សំខាន់សម្រាប់ក្លិបបាល់ទាត់ បឹងកេត លោក ណុប ដេវីត បានជួបឧបទ្ទវហេតុរងការប៉ះទង្គិចក្បាលអំឡុងពេលកំពុងប្រកួត ដោយកីឡាកររូបនេះត្រូវបានក្រុមគ្រូពេទ្យចូលទៅសង្រ្គោះភ្លាមៗនឹងដឹកដោយរថយន្តសាមុយទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ។

តែយ៉ាងណាមិញ ដោយសារស្ថានភាពមិនទាន់ប្រសើរឡើង កាលពីយប់មិញ កីឡាករ ណុប ដេវីដ ត្រូវបានបញ្ជូនបន្តមកតាមដានរបួសក្បាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងនោះមានការមើលថែទាំ និងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្លិប ព្រមទាំងក្រុមគ្រួសារផ្ទាល់ ដោយតាមការពិនិត្យត្រូវរង់ចាំ ៧២ម៉ោង ដើម្បីអាចសន្និដ្ឋានអាការៈបន្ត។

សូមបញ្ជាក់ផងដែរថា កាលយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ កីឡាករ ណុប ដេវីដ រងការប៉ះទង្គិចក្បាល ពីការលោតរបស់កីឡាករចាំទី រ៉េត លីហេង ក្នុងការប្រកួតសប្តាហ៍ទី២៦ នៃលីគបាល់ទាត់កំពូលកម្ពុជា រវាង ក្រុមបឹងកេត និង ណាហ្គាវើលដ៍ នៅលើទីលានស្មៅជ័រនៃកីឡដ្ឋានខេត្តកំពង់ស្ពឺផងដែរ៕ អត្ថបទដោយ៖ Sun Darasy





សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
2025 Media Event for Lancang-Mekong Countries Held in Nanning
រមណីយដ្ឋានប្រាសាទកោះកេរ ទទួលភ្ញៀវទេសចរជាតិ និងបរទេស ជាង៧ពាន់នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះផ្ទះលក់ចាប់ហួយមួយកន្លែង នៅខណ្ឌជ្រោយចង្វារ
សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពីបទលួចរថយន្ត ០១គ្រឿងម៉ាក TOYATA PRIUS ស៊េរីឆ្នាំ២០០៧

យោបល់ទាំងអស់ (0)