TNAOT News

· ម្សិលមិញ

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងធ្វើការចាក់បញ្ចាំងឡើងវិញ នូវពិធីបើក-បិទដ៏អស្ចារ្យនៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម

#NEW NEWS# #TNAOT SPORT# #សង្គម# #ព័ត៌មានសង្គម#

1894

ចូលរួមរំឮកនូវអនុស្សាវីរីយ៍ដ៏អស្ចារ្យ ក្នុងឱកាសខួប ៣ឆ្នាំ នៃមហាជោគជ័យព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយ រោងភាពយន្ដ នឹងធ្វើការចាក់បញ្ចាំងឡើងវិញ នូវពិធីបើក-បិទដ៏អស្ចារ្យ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ នា ខែ ឧសភា ខាងមុខ។

ដើម្បីរំលឹកអនុស្សាវរីយ៍ដ៏អស្ចារ្យនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជម្រាបជូន សាធារណជន  ដែលបានចូលរួមសំដែង និងបម្រើការងារ រៀបចំពិធីបើក-បិទ និងបងប្អូនសាច់ញាតិអ្នកសំដែង ក៏ដូចកីឡាករ កីឡាការិនី ដែលមិនបានទស្សនាផ្ទាល់ ឬប្រជាពលរដ្ឋ ដែលបានទស្សនាផ្ទាល់ហើយ ឬមិនបានទស្សនាផ្ទាល់នូវពិធីបើកដ៏អស្ចារ្យ មកចូលរួមទស្សនាម្តងទៀត និងគាំទ្របន្តទៀត ដែលមានបញ្ចាំងនៅគ្រប់រោងភាពយន្ត Sabay Cinema, AEON Mall 3 Mean Chay វេលាម៉ោង ៦:៣០នាទីល្ងាច និង Legend Cinema Olympic Mall វេលាម៉ោង ២:៣០នាទី រសៀល។

គោលបំណងនៃការរៀបចំបញ្ចាំងឡើងវិញ គឺដើម្បី រំលឹកជោគជ័យជាប្រវត្តិសាស្ត្រ រង់ចាំ ៦៤ឆ្នាំ សម្រាប់ SEA Games នៅកម្ពុជា ដាស់ស្មារតីចងចាំ “ខ្មែរធ្វើបាន ហើយធ្វើបានអស្ចារ្យថែមទៀត និងចង់ឱ្យព្រឹត្តិការណ៍ជាតិដ៏អស្ចារ្យនេះ កើតឡើងម្តងទៀត នាឆ្នាំ២០៣១។

ក្នុងនោះក៏ដើម្បី ផ្តល់ការឧបត្ថម្ភដល់យុទ្ធនាការស្វែងរកជំនួយឧបត្ថម្ភដល់ក្រុមអត្តពលិកអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក និងរួមគ្នាដើម្បីក្រុមកីឡាអូឡាំពិកកម្ពុជា។ ការបញ្ចាំងសាកល្បងឥតគិតថ្លៃ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ (ចំនួនមានកំណត់)។ ដោយឡែកចាប់ពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នឹងបញ្ចាំងទស្សនាដោយបរិច្ចាគការឧបត្ថម្ភដល់ “Cambodia Olympic Team” ចំនួន ១២,០០០រៀល និង ២០,០០០រៀល ក្នុងសំបុត្រមួយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស