TNAOT News
· 6ម៉ោងមុន
អាជ្ញាធរស្រុកស្រីស្នំ បដិសេធព័ត៌មានបូមខ្សាច់ខុសច្បាប់ ដោយអះអាងថា “ជារូបភាពចាស់”
#បណ្ដាញសង្គម# #NEW NEWS# #សង្គម# #ស្រុកស្រីស្នំ# #អាជ្ញាធរ# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#
1651
លោក សោម វិនា អភិបាលរងស្រុកស្រីស្នំ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ព័ត៌មានលើបណ្ដាញសង្គមដែលបានចែកចាយថា អាជ្ញាធរស្រុកស្រីស្នំ ឃុបឃិតជាមួយឈ្មួញ អនុញ្ញាតឱ្យមានសកម្មភាពបូមខ្សាច់ខុសច្បាប់ នៅតាមបណ្ដោយស្ទឹងអូរជីក ស្រុកស្រីស្នំ បណ្ដាលឱ្យបាក់ច្រាំងដីប្រជាពលរដ្ឋ និងបាត់បង់ចំណូលពន្ធរដ្ឋនោះ មិនមែនជាការពិតឡើយ។
អភិបាលរងស្រុកស្រីស្នំ បានបដិសេធថា រូបភាពដែលបានផ្សព្វផ្សាយ និងចែកចាយនៅលើបណ្ដាញសង្គមនោះ គឺជារូបភាពចាស់កើតឡើងតាំងពីអំឡុងឆ្នាំ២០២៤មកម្ល៉េះ ហើយអាជ្ញាធរស្រុក សហការជាមន្ទីរអង្គភាពជំនាញ បានចុះទៅណែនាំ និងបញ្ឈប់ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន ហិន ហៀរ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ភ្លាមៗផងដែរ។ បច្ចុប្បន្នក៏មិនមានសកម្មភាពបូមខ្សាច់នៅទីតាំងនោះទៀតឡើយ។
លោក សោម វិនា បានបន្តថា សព្វថ្ងៃក្រុមហ៊ុនដែលធ្លាប់ធ្វើអាជីវកម្ម បានបន្តសកម្មភាពនៅខេត្តបន្ទាយមានជ័យ មិនមែននៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ទៀតនោះទេ។ អាជ្ញាធរ អំពាវនាវឱ្យសាធារណជន ពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់ មុននឹងចែករំលែក ដើម្បីជៀសវាងការយល់ច្រឡំក្នុងសង្គមផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Lancang-Mekong Voices Youth Symphony Cambodian dance: Graceful Charm in Mist
ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក
Discover the art that returns shattered porcelain to wholeness: the craft of restoration
2025 Media Event for Lancang-Mekong Countries Held in Nanning

យោបល់ទាំងអស់ (0)