TNAOT News
· ម្សិលមិញ
សិង្ហបុរីចាត់ទុកកម្ពុជា ជាដៃគូយុទ្ធសាស្ត្រ ក្នុងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់កសិ-ចំណីអាហារ
#NEW NEWS# #ក្រសួងពាណិជ្ជកម្ម# #សង្គម# #កសិ-ចំណីអាហារ# #ប្រទេសសិង្ហបុរី# #ព័ត៌មានសង្គម#
1948

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញទទួលទានអាហារការងារពេលល្ងាចដែលរៀបចំដោយលោក Gan Kim Yong ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី។
ក្នុងជំនួបនាល្ងាចថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើវឌ្ឍនភាពដ៏ល្អលើវិស័យពាណិជ្ជកម្មដែលមានកំណើនគួរឱ្យកត់សម្គាល់ និងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើកាលានុវត្តភាពសម្រាប់ការនាំចេញ ក្នុងគោលដៅជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-សិង្ហបុរីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ 
ក្នុងនោះផងដែរ ភាគីសិង្ហបុរី លោក Gan Kim Yong បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំចូលផលិតផលអាហារពីកម្ពុជាបន្ថែមទៀត។
ភាគីទាំងពីរក៏បានពិភាក្សាលើវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ានផងដែរ ដែលកិច្ចព្រមព្រៀងនេះនឹងជួយបង្កើនសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដល់ ២ទ្រីលានដុល្លារនៅឆ្នាំ២០៣០៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
នាវាចម្បាំងប្រភេទ Type 056 ដែលចិនផ្តល់ឱ្យកម្ពុជាជាកម្មវិធីសហប្រតិបត្តិការ មិនមែនសំដៅលើភាគីទីបីទេ
ត្រពាំងធម្មជាតិចំនួន៣ ត្រូវបានស្តារឡើងវិញ ដើម្បីរក្សាទឹកឲ្យបានយូដើម្បីបម្រើដល់សត្វព្រៃ
ក្រុមជញ្ជីងចល័តពិសេស បានឆ្មក់ត្រួតពិនិត្យ និងពិន័យយានយន្តដឹកលើសទម្ងន់ចំនួន ២គ្រឿង ក្នុងខេត្តពោធិ៍សាត់
វីរៈកងទ័ពជួរមុខឈរជើងការពារនៅទិសខេត្តព្រះវិហារ បានទទួលសំបុត្រលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

យោបល់ទាំងអស់ (0)