TNAOT News

· 4​ម៉ោង​មុន

ក្រុមជញ្ជីងចល័តពិសេស​ បានឆ្មក់ត្រួតពិនិត្យ​ និងពិន័យយានយន្តដឹកលើសទម្ងន់​ចំនួន​ ២គ្រឿង​ ក្នុងខេត្តពោធិ៍សាត់

#​ខេត្តពោធិ៍សាត់​# #ជញ្ជីងថ្លឹងឡាន# #NEW NEWS# #យានយន្តដឹកលើសទម្ងន់# #សង្គម# #ព័ត៌មានសង្គម# #អ្នកតាឃ្លាំងមឿង#

1128

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ សហការជាមួយមន្រ្តីស្ថានីយឃ្លាំងមឿង​ បានចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅលើផ្លូវជាតិលេខ៥ គ.មលេខ១៨៦ ស្រុកបាកាន​ ខេត្តពោធិ៍សាត់​។

ជាលទ្ធផល​ ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ២គ្រឿង មានពាក់ឡូហ្គូ​អក្សរ​ K, SL ផ្ទុកទម្ងន់សរុបចន្លោះពី៧៥តោន​ ដល់​ ៩២តោន​ លើសទម្ងន់អនុញ្ញាតចន្លោះពី៣០តោន ដល់ ៤៧តោន គិតជាភាគរយចន្លោះពី៦៦% ដល់ ១០៤%។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ និងគោរពតម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្តចាប់ពីភ្លៅ៦ឡើង ដែលក្រសួងបានណែនាំឱ្យបានត្រឹមត្រូវ។ ក្រុមការងារចល័តពិសេស នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស