TNAOT News

· 10​ម៉ោង​មុន

ត្រពាំងធម្មជាតិចំនួន៣ ត្រូវបានស្តារឡើងវិញ ដើម្បីរក្សាទឹកឲ្យបានយូដើម្បីបម្រើដល់សត្វព្រៃ

#ធនធានធម្មជាតិ# #NEW NEWS# #រដូវប្រាំង# #សត្វព្រៃ# #សង្គម# #ត្រពាំង# #ព័ត៌មានសង្គម#

1789

ក្នុងឆ្នាំ២០២៦ នេះ ត្រពាំងធម្មជាតិចំនួន៣ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានស្តារឡើងវិញ ដើម្បីរក្សាទឹកឲ្យបានយូដើម្បីបម្រើដល់សត្វព្រៃ។ ការខ្វះទឹកក្នុងរដូវប្រាំង បានក្លាយជាបញ្ហាប្រឈមធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់ជីវិត និងការរស់រានរបស់សត្វព្រៃនៅតំបន់នេះ។

ត្រពាំងទាំងនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាទឹក ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និងគាំទ្រការអភិរក្សជីវៈចម្រុះ។ ការជ្រើសរើសទីតាំងសម្រាប់ស្តារត្រូវបានធ្វើឡើងដោយផ្អែកលើលក្ខណៈភូមិសាស្ត្រ និងតំបន់ដែលសត្វព្រៃពឹងផ្អែកខ្ពស់ ជាពិសេសសត្វត្រយងជិតផុតពូជបំផុតទាំងពីរប្រភេទគឺត្រយងយក្ស និងត្រយងចង្កំកស។

ការមានប្រភពទឹកគ្រប់គ្រាន់នៅតាមទីតាំងផ្សេងៗគ្នា នឹងជួយកាត់បន្ថយការប្រមូលផ្តុំសត្វព្រៃនៅកន្លែងតែមួយ ដែលជាកត្តាសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃការចម្លងជំងឺ និង ការពារសត្វព្រៃពីការយាយីផ្សេងៗផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស