TNAOT News
· 04-09
វីរៈកងទ័ពជួរមុខឈរជើងការពារនៅទិសខេត្តព្រះវិហារ បានទទួលសំបុត្រលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
#លោកជំទាវ ពេជ ចន្ទមុន្នី# #សង្គម# #វីរៈកងទ័ព# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2055

វីរៈកងទ័ពជួរ ឈ្មោះ វី រស្មី ជាទាហានដែរកំពុងឈរជើងការពារ នៅទិសខេត្តព្រះវិហារ បានទទួលសំបុត្រ របស់ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានសសេរក្នុងយុទ្ធនាការ«១ម៉ឺនក្រមា» ដើម្បីចូលរួមសរសេរសំបុត្រជូនពរ និងដឹងគុណដល់វីរៈកងទ័ពជួរមុខកម្ពុជា។
វីរៈកងទ័ព វី រស្មី បានទទួលសំបុត្ររបស់លោកជំទាវ ពេជ ចន្ទមុន្នី បានលើកឡើងថា៖«ជាសារដ៏មានអត្ថន័យ នឹករឭក និងពាក្យពេចន៍ជូនពរដល់ពួកខ្ញុំទាំងអស់គ្នា។ ខ្ញុំអានហើយរំភើប ក្តុកក្តួលខ្លាំងណាស់បងស្រី។ ខ្ញុំសូមអរគុណ និងសូមគោរពជូនពរបងស្រី និងសម្តេច ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារទាំងអស់ អោយជួបតែសុខសុវត្ថិភាពគ្រប់ពេលវេលា និងពរទាំងអស់បួនប្រការ អាយុ វណ្ណៈ សុខៈពលៈ ហើយចង់ប្រាប់បងបងថា កុំបារម្មណ៍អី ជួរមុខនឹងការពារបងប្អូន គ្រប់ៗគ្នា»។ 
ក្រោយបានឃើញវីរៈកងទ័ពផុសទទួលបានសារ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានអរគុណវីរៈកងទ័ព វី រស្មី ដោយថា៖«សូមឲ្យប្អូននិងក្រុមការងារប្អូនទាំងអស់ មានសុវត្ថិភាព បងៗនិងប្រជាពលរដ្ឋដែលនៅខាងក្រោយបន្តផ្តល់កំលាំងចិត្តជូនដល់បងប្អូនកងកំលាំងនៅជួរមុខទាំងអស់។ បងជឿជាក់ថាយើងនិងបានជួបគ្នាក្នុងពេលឆាប់ៗខាងមុខនេះ»។
យុទ្ធនាការ "១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ" ជាយុទ្ធនាការនេះរៀបចំឡើងដើម្បីបង្កើតជាវេទិកាជូនសាធារណជន ក្នុងការបង្ហាញនូវក្ដីនឹករលឹក និងការចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេងរបស់វីរកងកម្លាំងទាំងអស់ ដែលបាននិងហ៊ានលះបង់សាច់ស្រស់ឈាមស្រស់ និងបន្តឈរជើងយ៉ាងរឹងមាំក្នុងបុព្វហេតុការពារជាតិមាតុភូមិដោយអង់អាចក្លាហានបំផុត៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្លឹបក្រៅម៉ោងសិក្សាឌីជីថលបង្រៀនបង្កើតវីដេអូណែនាំអំពីការប្រើប្រាស់កម្មវិធីទូរសព្ទដៃ និងវីដេអូ
សម្តេចព្រះវររាជមាតាជាតិខ្មែរប្រោសព្រះរាជទានព្រះរាជទ្រព្យ ៦២មុឺនដុល្លារ សម្រាប់កិច្ចគាំពារសង្គម
ជនជាតិចិន ៣២៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ទូកទេសចរណ៍បុកជាមួយស្ពាននៅរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា បានឆក់យកជីវិតមនុស្ស ១០នាក់

យោបល់ទាំងអស់ (0)