TNAOT News
· 04-02
ផ្អើលទាំងព្រឹក! តូបលក់កាហ្វេមួយកន្លែងនៅកោះនរា ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ
#NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ព័ត៌មានសង្គម# #កោះនរា#
2055
នៅវេលាម៉ោង ៥និង៤៥នាទីព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ មានករណីតូបលក់កាហ្វេ មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវមាត់ទន្លេ កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រេីប្រាស់ទឹកអស់០២ឡាន ស្មេីរនឹង០៨ម៉ែត្រគូប, រថយន្តជំនួយមកពីទីក្រុងកោះពេជ្រ ចំនួន០២គ្រឿង ពុំបានប្រេីប្រាស់ទឹក និងរថយន្តទីក្រុងកោះនរា ចំនួន០១គ្រឿង ពុំបានប្រេីប្រាស់ទឹក ចំពោះ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានគ្រប់គ្រងទាំងស្រុងនៅម៉ោង ៦និង០៥នាទីព្រឹកនាថ្ងៃខែឆ្នាំដដែរ។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ ដែកប្រក់ស័ង្កសី ទំហំ (២ម៉ែត្រ x ៤ម៉ែត្រ) ឆេះខូចខាតតូបលក់កាហ្វេអស់ទាំងស្រុង ហេីយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡេីយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបាននឹងធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ ចំពោះករណីខាងលើនេះ មិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡេីយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្នងការរាជធានីភ្នំពេញ បំភ្លឺពីករណីចាប់ខ្លួនអតីតសង្ឃ ជា វុទ្ធី ដោយប្រព្រឹត្តខុសវិន័យលួចលាក់មានទំនាក់ទំនងស្នេហា
នៅថ្ងៃទី ២៩ ខែធ្នូ រឿងភាគខ្លីតន្ត្រី "ឆ្លងកាត់ចម្រៀងទំនុកភ្លេង" ត្រូវបានចាក់ផ្សាយ
លោក Nawat សុំទោសចំពោះរឿងចម្រូងចម្រាសហើយថាខ្លួនស្ថិតនៅក្រោមសម្ពាធជាច្រើន
សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិការចំនួន ៥០០០$ ជួយសំរាលថ្លៃព្យាបាលដល់ លោក ម៉េង ប៊ុនទ្បូ

យោបល់ទាំងអស់ (0)