TNAOT News
· ម្សិលមិញ
សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិការចំនួន ៥០០០$ ជួយសំរាលថ្លៃព្យាបាលដល់ លោក ម៉េង ប៊ុនទ្បូ
#Social Life# #ហ៊ុន សែន# #ម៉េង ប៊ុនឡូ# #កម្សាន្ត# #តារាខ្មែរ#
2033
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភថវិការចំនួន ៥០០០$ ជួយសំរាលថ្លៃព្យាបាលដល់ អតីតតារាសម្ដែង លោក ម៉េង ប៊ុនទ្បូ ដែលកំពុងធ្លាក់ខ្លូនឈឺធ្ងន់ មានជំងឺបែកសរសៃជេីងខាងឆ្វេង(សរសៃវ៉ែនរត់ទៅបេះដូង) ដែលអាចមានអនិភ័យវិវត្តទៅជាធ្ងន់ធ្ងរបានបើមិនទទួលការព្យាបាលទាន់ពេលវេលា។

យ៉ាងណាមិញ យោងតាមសំណេរលោក សាវីន ហ្វិលិព បានថ្លែងអំណរគុណយ៉ាងដូច្នេះថា៖ «សូមអរគុណសម្ដេចតេជោ ហ៊ុន សែន និង សម្ដេច ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិការ ៥០០០$ ជួយសំរាលថ្លៃព្យាបាលតារាសម្ដែង ម៉េង ប៊ុនទ្បូ ដែលកំពុងឈឺធ្ងន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ សូមជូនពរសម្ដេចទាំងទ្វេមានសុខភាពល្អ និង អាយុយឺនយូរ។ សម្ដេចបញ្ជាក់ថានេះមិនមែនជារឿងដែលសម្ដេចត្រូវមេីលនឹងភ្នែកទេដោយសារសម្ដេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់សិល្បករខ្មែរ»។

ក្រោយពីបានឃើញបែបនេះហើយ បណ្ដាអ្នកគាំទ្រ ពិសេសមិត្តរួមអាជីពសិល្បៈជាច្រើនបានបង្ហាញអារម្មណ៍រំភើប និងគោរពអរគុណទៅកាន់សម្តេចពុកដែលតែងតែជួយដល់អ្នកសិល្បៈដែលកំពុងខ្វះខាតផងដែរ៕ អត្ថបទដោយ៖ Sun Darasy



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក
សមត្ថកិច្ច បើកប្រតិបត្តិការបង្ក្រាបករណីមេក្លោងធំជួញដូរសារធាតុញៀន ដោយជនល្មើសបានធ្វើការតដៃ បង្កឲ្យសម្ថតកិច្ចរងរបួសចំនួន ២រូប
Flying Tigers Permanent Exhibition Opens "My Father Was My Hero Too"
បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលកោះហៅអប់រំធ្វើកិច្ចសន្យា ក្រោយបានធ្វើសកម្មភាព អសីលធម៌ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ

យោបល់ទាំងអស់ (0)