TNAOT News
· 04-03
ស្នងការរាជធានីភ្នំពេញ បំភ្លឺពីករណីចាប់ខ្លួនអតីតសង្ឃ ជា វុទ្ធី ដោយប្រព្រឹត្តខុសវិន័យលួចលាក់មានទំនាក់ទំនងស្នេហា
#NEW NEWS# #ព្រះសង្ឃ# #សង្គម# #ព័ត៌មានសង្គម# #ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ#
2338
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីចាប់ខ្លួនជនត្រូវចោទឈ្មោះ ជា វុទ្ធី អតីតសង្ឃ ស្ថិតនៅចំណុចវត្តពោធិ៍វាល ក្រុងបាត់ដំបង ជូនសាធារណជនឱ្យ បានជ្រាបថា: នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការ ជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួនជនត្រូវចោទឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរព្រះសង្ឃ នៅចំណុចវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង តាមដីកាបង្គាប់ឱ្យ នាំខ្លួន លេខ ៤១៦ (ដ-ច-ន) ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ជាមួយគ្នានេះជនត្រូវចោទបានប្រព្រឹត្តខុសវិន័យ សង្ឃបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ (បារាជិក) ដោយក្នុងនាមខ្លួន ជាព្រះសង្ឃបានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយស្ត្រីក្មេងៗជាច្រើន ជួនកាលលួចដោះស្បង់ជីវរណាត់ ជួបស្រីស្នេហ៍ រហូតដល់មានកូនថែមទៀតផង។
សូមបញ្ជាក់ថា ការចាប់ខ្លួនជនត្រូវចោទ ខាងលើគឺសមត្ថកិច្ចបានអនុវត្តត្រឹមត្រូវតាមនីតិវិធី ដោយផ្អែក លើអង្គហេតុ និងអង្គច្បាប់ព្រមទាំងភស្តុតាងច្បាស់លាស់ នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធរឿងនយោបាយ ឬសេរីភាពនៃការបញ្ចេញមតិនោះឡើយ។
ជាមួយគ្នានេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលរាល់ ការលើកឡើងរបស់ក្រុមប្រឆាំងមួយចំនួនតូច ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមចោទសមត្ថកិច្ចថាការ អនុវត្តន៍ច្បាប់ទៅលើជនត្រូវចោទជាការរំលោភបំពានសិទ្ធិសេរីភាព ដែលខ្លឹមសារនៃការចោទប្រកាន់បែបនេះគឺ គ្មានមូលដ្ឋានច្បាស់លាស់ដោយមិនផ្អែកលើអង្គហេតុពិតប្រាកដ និងអង្គច្បាប់ឱ្យបានត្រឹមត្រូវ។
បច្ចុប្បន្នជនត្រូវចោទត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនខ្លួនទៅតុលាការ និងត្រូវបានចៅក្រមស៊ើបសួរសម្រេច ឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគាររាជធានីភ្នំពេញ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះសួរសុខទុក្ខយោធិននៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
លោក Trump ទុកពេលឲ្យអ៊ីរ៉ង់ ៤៨ ម៉ោងដើម្បីឈានដល់កិច្ចព្រមព្រៀង ខណៈអ៊ីរ៉ង់មិនអើពើនឹងការព្រមាននេះ
Porcelain serves as a significant symbol of traditional Chinese culture.
2025 Media Event for Lancang-Mekong Countries Held in Nanning

យោបល់ទាំងអស់ (0)