TNAOT News
· 5ម៉ោងមុន
សូមប្រុងប្រយ័ត្ន! ស្ត្រីម្នាក់ត្រូវសត្វសំពោចដែលខ្លួនចិញ្ចឹមខាំ បណ្តាលឲ្យរងរបួស នៅខណ្ឌបឹងកេងកង
#NEW NEWS# #ខណ្ឌបឹងកេងកង# #សង្គម# #ព័ត៌មានសង្គម# #សត្វសំពោច#
1645
នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងដោយស្ត្រីម្នាក់ត្រូវសត្វសំពោចដែលខ្លួនចិញ្ចឹមខាំបណ្តាលឲ្យរងរបួស នៅតាមបណ្ដោយផ្លូវលេខ 310 ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។
យោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា សត្វសំពោចនេះត្រូវបានស្ត្រីរងគ្រោះយកមកចិញ្ចឹមក្នុងផ្ទះជារឿយៗ ប៉ុន្តែដោយមិនទាន់ដឹងមូលហេតុច្បាស់ វាបានវាយប្រហារម្ចាស់របស់ខ្លួន ដែលជាហេតុធ្វើឱ្យបងប្អូននៅតំបន់នោះភ័យខ្លាចគ្រប់ៗគ្នា។
ករណីនេះកំពុងធ្វើឲ្យមហាជនលើកឡើងពីហានិភ័យនៃការចិញ្ចឹមសត្វព្រៃ ឬសត្វដែលមានអត្តចរិតមិនស្ថិតស្ថេរ ដោយអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលា ប្រសិនបើគ្មានវិធានការការពារត្រឹមត្រូវ។
យ៉ាងណាមិញ អាជ្ញាធរ និងអ្នកជំនាញផ្នែកសត្វសូមណែនាំឲ្យប្រុងប្រយ័ត្នខ្ពស់ មុននឹងសម្រេចចិត្តយកសត្វបែបនេះមកចិញ្ចឹម ដើម្បីជៀសវាងហេតុការណ៍អាក្រក់ដូចនេះកើតឡើងម្ដងទៀតផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អគ្គិសនីកម្ពុជា អំពាវនាវប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនី ដោយសន្សំសំចៃ
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីលួចលុយប្រមាណរយលានរៀល និងគ្រឿងអលង្ការ
ក្រសួងអប់រំណែនាំដល់គ្រឹះស្ថានសិក្សាទាំងសាធារណៈ និងឯកជន ឱ្យមានការលេងល្បែងប្រជាប្រិយ និងរបាំខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
[ភាគទី 29] វ៉ាង លូយ៉ាន៖ អ្នកស្នេហាជាតិអក្សរសាស្ត្រម្នាក់ដែលត្រូវបានបង្កើតឡើងក្នុងអណ្តាតភ្លើងសង្គ្រាម

យោបល់ទាំងអស់ (0)