TNAOT News
· 8小时前
ក្រសួងអប់រំណែនាំដល់គ្រឹះស្ថានសិក្សាទាំងសាធារណៈ និងឯកជន ឱ្យមានការលេងល្បែងប្រជាប្រិយ និងរបាំខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
#ក្រសួងអប់រំ យុវជន និងកីឡា# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ល្បែងប្រជាប្រិយ#
1768
ដើម្បីចូលរួមអភិរក្សនិងលើកកម្ពស់ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់ ឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងបញ្ចៀសពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន នៅក្នុងឱកាសត្រៀមអបអរសាទរនិង ថ្ងៃប្រារព្ធ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រសួងអប់រំ យុវជន និងកីឡា ណែនាំដល់គ្រឹះស្ថានសិក្សាទាំងសាធារណៈ និងឯកជន ឱ្យមានការលេងល្បែងប្រជាប្រិយ និងរបាំខ្មែរ។

ក្រសួងអប់រំ យុវជន និងកីឡា ណែនាំដល់ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន បង្កលក្ខណៈគ្រប់បែបយ៉ាង ឱ្យសិស្សានុសិស្សនិងយុវជនរបស់យើង ចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដូចជា ល្បែងស្តេចចង់ ឈូង ចាប់កូនខ្លែង លោតអន្ទាក់ បោះអង្គញ់ លាក់កន្សែង ទាញព្រ័ត្រ វាយក្អម ដណ្តើមស្លឹកឈើ ឆក់កូនខ្លែង លោតបាវ ។ល។ 
ក្នុងនោះក្រសួងអប់រំក៏ណេនាំឱ្យ មានកម្មវិធីរាំរបាំប្រជាប្រិយខ្មែរដូចជា របាំត្រុដិ គោះត្រឡោក គោះអង្រែ នារីជាជួរ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ តាលុង ចូកកំពិស កន្ទ្រីម។ល។ នៅមុនពេល និង អំឡុងពេលនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្រសួងណែនាំឱ្យលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនយើងតុបតែងខ្លួន ស្លៀកសម្លៀកបំពាក់ ប្រពៃណីខ្មែរ ឬស្លៀកពាក់សមរម្យ ប្រកបដោយកាយវិការសុភាពរាបសានិងការទទួលខុសត្រូវខ្ពស់ និងមិនអនុញ្ញាតឱ្យលេងល្បែងនិងរាំច្រៀងទាំងឡាយណាដែលផ្ទុយនឹងការណែនាំខាងលើ ចៀសវាង ការលេងបាញ់ទឹក គប់ទឹក ប៉ាតម្សៅ ប៉ាតធ្យូង លេងភក់ ការរាំច្រៀងដែលមានកាយវិការមិនសមរម្យ ការប្រព្រឹត្តអំពើបៀតបៀន ការស្លៀកពាក់មិនសមរម្យ ការទទួលទានគ្រឿងស្រវឹង ការប្រើប្រាស់បារី គ្រប់ប្រភេទ និងការលេងល្បែងស៊ីសងគ្រប់ប្រភេទ ជាដើម។
ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ការណែនាំដែលបានរៀបរាប់នេះ ត្រូវបានអនុញ្ញាតអោយអនុវត្តចាប់ពីថ្ងៃចាប់ផ្តើមនៃវិស្សមកាល តូច និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតែប៉ុណ្ណោះ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សមត្ថកិច្ចស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនជនសង្ស័យចំនួន ០៧ ពាក់ព័ន្ធករណីបន្លំដើរបិណ្ឌបាតបោកប្រជាពលរដ្ឋដើម្បីយកប្រាក់
ប្រធានាធិបតីកូឡុំប៊ីគេចពីការប៉ុនប៉ងសម្លាប់ដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀន ក្នុងអំឡុងពេលហោះហើរ
កុំចុះចាញ់ Don’t Give Up
ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក

យោបល់ទាំងអស់ (0)