TNAOT News

· ម្សិលមិញ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីលួចលុយប្រមាណរយលានរៀល និងគ្រឿងអលង្ការ

#NEW NEWS# #សង្គម# #ចោរលួចលុយ# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#

1832

ករណីលួច (លុយ និងគ្រឿងអលង្ការ) មួយកើតឡើងប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលលួចលុយ និងគ្រឿងអលង្ការ របស់ជនរងគ្រោះឈ្មោះ ថាច់ ប៊ុនសុង ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ សម្ភារៈបាត់បង់រួមមាន៖ លុយខ្មែរចំនួន ៤៩៥,០០០,០០០ (បួនរយកៅសិបប្រាំលានរៀល), លុយដុល្លារចំនួន ៤,០០០ដុល្លារ (បួនពាន់ដុល្លារ), ខ្សែកមាសចំនួន ០១ខ្សែ ទម្ងន់០៣តំឡឹង និងខ្សែកកាឡៃចំនួន ០១ខ្សែ ទម្ងន់០៥តំឡឹង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៣និង៣៣នាទី។

លុះដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១១និង០០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖ ១-ឈ្មោះ វង់ កញ្ញា ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិពពាខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង, ០២-ឈ្មោះ ម៉ុន ម៉ុត ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិពពាខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង និង៣-ឈ្មោះ ប៉ាកកា ជីឡូរី ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅមិនពិតប្រាកដ នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។

 ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាពចូលផ្ទះរបស់ជនរងគ្រោះលួចលុយ និងគ្រឿងអលង្ការ ពិតប្រាកដមែន។ សម្ភារៈដកហូតរួមមាន៖ លុយខ្មែរចំនួន ២៦៧,៩៥០,០០០រៀល (ពីររយហុកសិបប្រាំពីរលានកៅសិបប្រាំមុឺនរៀល), ខ្សែកលោហៈធាតុពណ៍លឿងចំនួន០៤ខ្សែ, ផ្លាកដៃលោហៈធាតុពណ៍លឿងចំនួន០១ខ្សែ, ខ្សែដៃលោហៈធាតុពណ៍លឿងចំនួន០១ខ្សែ, ក្រវិលលោហៈធាតុពណ៍លឿងចំនួន០១គូរ, បន្តោងព្រះចំនួន០១, ទូរសព្ទ៏ដៃចំនួន០៤គ្រឿង, ធុងAngkorចំនួន០១, លុយដុល្លារ ចំនួន១២០០ដុល្លារ (មួយពាន់ពីររយដុល្លារ), កិច្ចសន្យាធ្វើផ្ទះ ចំនួន០១សន្លឹក, កំណត់ហេតុប្រគល់ទទួលប្រាក់, ម៉ូតូម៉ាកហុងដាស្ដុបពីរ គ្មានផ្លាកលេខ ពណ៌ខ្មៅ ចំនួន០១គ្រឿង។

ករណីនេះជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស