TNAOT News
· ម្សិលមិញ
អគ្គិសនីកម្ពុជា អំពាវនាវប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនី ដោយសន្សំសំចៃ
#ប្រេងឥន្ធនៈ# #អគ្គិសនីកម្ពុជា# #មជ្ឈិមបូព៌ា# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #បរិក្ខារអគ្គិសនី#
1690
អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនី ដោយសន្សំសំចៃថាមពល ក្នុងស្ថានភាពប្រេងឥន្ធនៈឡើងថ្លៃ និងអាកាសធាតុក្តៅ ដើម្បីចូលរួមឆ្លើយតបទៅនឹងស្ថានភាពចំពោះមុខលើការកើនឡើងយ៉ាងគំហុក នៃតម្លៃប្រេងឥន្ធនៈសកលបណ្តាលពីសង្គ្រាម នៅមជ្ឈិមបូព៌ា។
អគ្គិសនីកម្ពុជា ស្នើសុំចំពោះអតិថិជនអ្នកប្រើប្រាស់ថាមពល អគ្គិសនីទាំងអស់ មេត្តាចូលរួមជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីតាមសកម្មភាព ដូចខាងក្រោម៖ ១. ត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក្នុងនោះ ចំពោះបរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាប្រចាំ។, ២. កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងអំពូលបំភ្លឺឱ្យអស់លទ្ធភាព, បិទភ្លើងបំភ្លឺ និងម៉ាស៊ីនត្រជាក់ ក្នុងការិយាល័យ ឬបន្ទប់ ពេលគ្មានវត្តមានអ្នកប្រើប្រាស់ - ប្រើប្រាស់ម៉ាស៊ីនត្រជាក់ ត្រូវកំណត់សីតុណ្ហភាពមិនក្រោម ២៤អង្សាសេ, កុំបិទវាំងនន ហើយបែរជាបើកភ្លើងបំភ្លឺច្រើន។, ៣. បិទ/ផ្តាច់/ដកឌុយសាក សម្ភារបរិក្ខារអគ្គិសនីពេលមិនប្រើប្រាស់ (ទូរទស្សន៍ កង្ហារ ខ្សែរសាក ។ល។)
៤. នៅពេលទិញសម្ភារថ្មី សូមជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ថាមពល អគ្គិសនីតិច ដែលមានស្លាកសញ្ញាត្រឹមត្រូវ។, និង៥. កាត់បន្ថយការបើកទ្វារចំហជាញឹកញាប់រយៈពេលយូរ ចំពោះទ្វារបន្ទប់ ឬទ្វារទូរទឹកកក ដែលធ្វើឱ្យខ្យល់ ត្រជាក់ចេញ នាំឱ្យម៉ាស៊ីនត្រជាក់ ទូរទឹកកកប្រើប្រាស់ថាមពលច្រើន ដូច្នេះត្រូវបិទទ្វារនិងបង្អួច ឱ្យបានជិតល្អពេលម៉ាស៊ីនត្រជាក់កំពុងដំណើរការ។
អគ្គិសនីកម្ពុជា បញ្ជាក់ថាការជួយសន្សំការជួយសន្សំសំចៃថាមពលអគ្គិសនីរបស់អតិថិជន និងសាធារណជនតាមវិធីខាងលើ នឹងចូលរួមចំណែក យ៉ាងសំខាន់ជួយកាត់បន្ថយចំណាយថ្លៃដើមក្នុងការផលិតថាមពលអគ្គិសនីពីប្រេង ដែលកំពុងទទួលរងផលប៉ះពាល់ ពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈសកល ក៏ដូចជាកាត់បន្ថយការចំណាយទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួន។
អគ្គិសនីកម្ពុជា សង្ឃឹមយ៉ាងមុតមាំលើស្មារតីចូលរួមសហការរបស់អតិថិជន និងសាធារណជនទាំងអស់ ក្នុងការចូលរួមអនុវត្តការសន្សំសំចៃថាមពលអគ្គិសនី និងកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីឱ្យអស់លទ្ធភាព នៅក្នុងស្ថានភាពចំពោះមុខនេះផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 28] ឆ្នាំ Guilin របស់អ្នកនិពន្ធទំនុកច្រៀងនៃរឿង "The Newspaper Boy's Song"
រករឿងមិនចេះចប់! ព្រឹទ្ធសភាថៃស្នើលុប MOU ឆ្នាំ២០០០ ជាមួយកម្ពុជា ពាក់ព័ន្ធជម្លោះព្រំដែន
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:What Can AI Do for Vietnam? Guangxi & Vietnam Explore Together.
ខណៈសាំងឡើងថ្លៃ! ប្រធានសហជីព និងកម្មករ អំពាវនាវអាជីវករ កុំឱ្យឆ្លៀតឱកាសឡើងថ្លៃទំនិញបន្ថែម

យោបល់ទាំងអស់ (0)