TNAOT News
· 5ម៉ោងមុន
ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជាជំហានថ្មីក្នុងការធ្វើទំនើបកម្ម និងបង្កើនប្រសិទ្ធភាពប្រព័ន្ធគាំពារសង្គម
#ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ# #NEW NEWS# #ក្រុមប្រឹក្សាជាតិគាំពារសង្គម# #សង្គម# #ព័ត៌មានសង្គម#
1563

ក្រុមប្រឹកក្សាជាតិគាំពារសង្គម បានប្រកាសឱ្យដំណើរការជាផ្លូវការកម្មវិធី “ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ” ឬ “IDPoor Portal” ជាជំហានថ្មីក្នុងការធ្វើទំនើបកម្ម និងបង្កើនប្រសិទ្ធភាពប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។

ពិធីប្រកាសដាក់ឱ្យដំណើរការផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រធ្វើឡើងនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ, តំណាងក្រសួង ស្ថាប័ន, និងតំណាងដៃគូអភិវឌ្ឍន៍ផងដែរ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ប៊ិន ត្រឈៃ បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការ “ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា” នាថ្ងៃនេះ ជាការបោះជំហានដ៏សំខាន់ និងជាការសម្រេចបាននូវបង្គោលចរថ្មីមួយទៀត ពោល គឺ ធ្វើទំនើបកម្ម និងសុខដុមនីយកម្មផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងដំណើរការលើប្រព័ន្ធអេកូឡូស៊ីគាំពារសង្គមឌីជីថលរួមនៃថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ដូចដែលបានកំណត់ក្នុង ផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមឆ្នាំ២០២៤-២០២៨។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានបញ្ជាក់ថា ការប្រើប្រាស់ផតថលនេះ នឹងកាន់តែផ្តល់ភាពងាយស្រួលដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស មន្រ្តីអនុវត្តកម្មវិធីនៅឃុំ-សង្កាត់ ក្នុងការកំណត់, ពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នកម្មព័ត៌មានគ្រួសារគោលដៅ និងសមាជិក តាមរយៈថ្នាលឌីជីថលតែមួយ ដែលមានលក្ខណៈស្តង់ដា, សាមញ្ញក្នុងការប្រើប្រាស់ និងអាចធ្វើអន្តរប្រតិបត្តិការជាមួយប្រព័ន្ធផ្សេងៗបាន។

គួរឱ្យដឹងដែរថា តាមរយៈសមត្ថភាពរបស់ថ្នាលឌីជីថល DSPP, ផតថល IDPoor អាចប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបដែលមានស្រាប់ រួមមានមុខងារស្វែងរកអត្តសញ្ញាណរហ័ស (Fast Search) ដែលអាចស្វែងរកអត្តសញ្ញាណអ្នកទទួលផល តាមរយៈលេខសម្គាល់ខ្លួនមួយណាក៏បាន តួយ៉ាងដូចជាអត្តសញ្ញាណបណ្ណ, បណ្ណសមធម៌, បណ្ណសម្គាល់ជនមានពិការភាព, បណ្ណ ប.ស.ស. ឬគ្រាន់តែស្កេនខ្ចៅដៃ និងថតផ្ទៃមុខ, មុខងារចាប់យកតួអក្សរចេញពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងបំពេញទិន្នន័យដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, និងការធ្វើអន្តរប្រតិបត្តិការជាមួយប្រព័ន្ធពាក់ព័ន្ធផ្សេងទៀត ព្រមទាំងការបង្កើតលេខសម្គាល់គាំពារសង្គមតែមួយគត់ (Unique SPID) សម្រាប់ពលរដ្ឋគោលដៅ និងបានបំពាក់នូវមុខងារផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណជាមួយ ប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណកម្មប្រជាជន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដើម្បីបង្កើនសុក្រឹត្យភាព តម្លាភាពនៃការចុះបញ្ជី និងការកំណត់អត្តសញ្ញាណក្រុមគោលដៅ បានជាក់លាក់ជាងមុន៕




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាជ្ញាធរខេត្តព្រះវិហារ រៀបចំកម្មវិធីសង្ក្រាន្ត ជាមួយបងប្អូនភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ!
មន្ត្រីជំនាញ រកឃើញជីវ:ចម្រុះប្រភេទថ្មី និងកម្រជាច្រើនប្រភេទ នៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង
Porcelain serves as a significant symbol of traditional Chinese culture.
សមត្ថកិច្ចចុះបង្ក្រាបទីតាំង Scam Online នៅភូមិគ្រឹះមួយកន្លែង ឃាត់ខ្លួនមនុស្សចំនួន ២០នាក់

យោបល់ទាំងអស់ (0)