TNAOT News

· 7​ម៉ោង​មុន

សមត្ថកិច្ចចុះបង្ក្រាបទីតាំង Scam Online នៅភូមិគ្រឹះមួយកន្លែង ឃាត់ខ្លួនមនុស្សចំនួន ២០នាក់

#ក្រុងព្រះសីហនុ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ឆបោកអនឡាញ#

1610

នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបករណី Scam Online មួយកន្លែងនៅវីឡាភូមិគ្រឹះស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

លទ្ធផលនៃប្រតិបត្តិការខាងលើនេះគឺបានឃាត់ខ្លួនមនុស្ស និងវត្ថុតាងដូចខាងក្រោម:

-ឃាត់ខ្លួនជនបរទេស ចំនួន២០ នាក់ ក្នុងនោះខ្មែរ ចំនួន៣នាក់

-កុំព្យូទ័រ ២៤ គ្រឿង និងទូរស័ព្ទចំនួន ៣៨៩គ្រឿង។

បច្ចុប្បន្នជនបរទេស និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋានដើម្បីបន្តនីតិវិធី។

នេះគឺជាសកម្មភាពដ៏សំខាន់មួយរបស់គណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ជាពិសេសទៅលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Scam Online) និងការគ្រប់គ្រងជនបរទេសដែលស្នាក់នៅខុសច្បាប់ ដែលស្របទៅនឹងការអនុវត្តខ្លឹមសារអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល។

ការចុះប្រតិបត្តិការដែលទទួលបានលទ្ធផលជាក់ស្តែងបែបនេះ គឺជាសារមួយយ៉ាងច្បាស់ដល់ក្រុមជនល្មើសថា សមត្ថកិច្ចកម្ពុជាមិនអត់ឱនចំពោះសកម្មភាពខុសច្បាប់ទាំងនេះឡើយ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស