TNAOT News

· 8​ម៉ោង​មុន

អាជ្ញាធរខេត្តព្រះវិហារ រៀបចំកម្មវិធីសង្ក្រាន្ត ជាមួយបងប្អូនភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ!

#អាជ្ញាធរ# #ពលរដ្ឋភៀសសឹក# #ខេត្តព្រះវិហារ# #សង្គម# #ព័ត៌មានសង្គម# #កម្មវិធីសង្ក្រាន្តជុំញាតិ#

1565

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមក្នុងកម្មវិធី «សង្ក្រាន្តវត្តកំពង់សង្កែ» ស្ថិតនៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ដើម្បីនាំយកនូវភាពសប្បាយរីករាយ និងការលើកទឹកចិត្តជូនដល់បងប្អូនភៀសសឹកក្នុងមណ្ឌលសុវត្ថិភាព ត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលនោះ ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចូលរួមលេងល្បែងប្រជាប្រិយខ្មែរ រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ និងបានពិសារ «នំបញ្ចុកសាមគ្គី» រួមគ្នាជាមួយបងប្អូនប្រជាពលរដ្ឋ ប្រកបដោយស្នាមញញឹមផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)