TNAOT News
· ម្សិលមិញ
មន្ត្រីជំនាញ រកឃើញជីវ:ចម្រុះប្រភេទថ្មី និងកម្រជាច្រើនប្រភេទ នៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង
#NEW NEWS# #ភ្នំថ្មកំបោរ# #សង្គម# #ក្រសួងបរិស្ថាន# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម# #ជីវ:ចម្រុះទឹកសាប#
2041
ក្រសួងបរិស្ថាន បានបញ្ជាក់ថា របាយការណ៍ស្តីពីការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ ដែលបានបោះពុម្ពផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញពីប្រភេទសត្វជាច្រើនដែលរស់នៅក្នុងតំបន់ភ្នំថ្មកំបោរនៅក្នុងប្រទេសកម្ពុជា។ តាមរយ:ការសិក្សារូងភ្នំជាង៦០នៅតាមតំបន់ភ្នំចំនួន១០ នៅខេត្តបាត់ដំបងនៃប្រទេសកម្ពុជា ការសិក្សាស្រាវជ្រាវនេះបានរកឃើញសត្វដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលមួយចំនួនធំគឺមានតែនៅក្នុងតំបន់ជាក់លាក់នេះប៉ុណ្ណោះ។
ដឹកនាំដោយអង្គការសត្វព្រៃ និងរុក្ខជាតិ សហការជាមួយក្រសួងបរិស្ថាន និងអ្នកជំនាញប្រព័ន្ធចំណែកថ្នាក់យើងបានរកឃើញសត្វជាច្រើនដែលជាប្រភេទថ្មីសម្រាប់វិទ្យាសាស្ត្រ ដោយក្នុងនោះមាន តុកកែថ្មីចំនួន ៣ ប្រភេទ ដូចជា តុកកែភ្នំកំពីងពួយ(Cyrtodactylus kampingpoiensis) ជីងចក់ភ្នំខ្ពស់ (Hemiphyllodactylus khpoh) និង ជីងចក់ស្លឹកបាត់ដំបង(Dixonius noctivagus) ប្រភេទខ្យង២ ប្រភេទ ខ្យងឧទយាទិត្យ (Clostophis udayaditinus) និង ខ្យង Chamalycaeus aduncus) ប្រភេទម្រើមព្រះ ២ ប្រភេទ (Orthomorpha efefai) និង Orthomorpha battambangiensis) ដែលប្រភេទថ្មីទាំង ៧ នេះត្រូវបានបោះពុម្ពផ្សាយជាសាធារណ: ខណៈដែលតុកកែថ្មីចំនួន ៣ ប្រភេទទៀត (Gehyra sp. nov.) (Cyrtodactylus sp. nov. ) និង (Dixonius sp. nov.) និងប្រភេទពស់ pit viper (Trimeresurus sp. nov.) កំពុងត្រូវបានកំណត់អត្តសញ្ញាណ។
ការស្រាវជ្រាវនេះ ក៏បានកត់ត្រានូវវត្តមាននៃប្រភេទសត្វដែលរងការគំរាមកំហែងជាសកលជាច្រើនប្រភេទ រួមមាន៖ សត្វពង្រូល ស្វាព្រាម ស្វាក្តាម ស្វាត្រោស ក្ងោក និងសត្វកែះជាដើម ដែលបង្ហាញពីតម្រូវការបន្ទាន់ក្នុងការការពារជម្រកទាំងនេះ។ តំបន់ទេសភាពភ្នំថ្មកំបោរគឺជាការបណ្តុំចូលគ្នានៃភ្នំថ្មកំបោរ និងរូងភ្នំ ដែលបង្កើតបានជាលក្ខណៈពិសេសៗដូចជារណ្តៅទឹក ប្រភពទឹក និងអូរក្រោមដីជាដើម។ ទោះបីជាការស្រាវជ្រាវនៅតំបន់នេះនៅមានកម្រិតនៅឡើយ តែតំបន់ភ្នំថ្មកំបោរគឺជាជម្រកដ៏សំខាន់បំផុតមួយនៅលើផែនដី ដែលសំបូរទៅដោយជីវ:ចម្រុះដ៏ពិសេសៗមានវត្តមានតែនៅក្នុងតំបន់ជាក់លាក់ណាមួយប៉ុណ្ណោះ ។ តំបន់ទេសភាពទាំងនេះក៏មានសារៈសំខាន់ខាងផ្នែកវប្បធម៌ និងសាសនាចំពោះសហគមន៍មូលដ្ឋាន ហើយត្រូវបានគេឱ្យតម្លៃកាន់តែខ្លាំងឡើងៗសម្រាប់អេកូទេសចរណ៍ផងដែរ៕










សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Lancang-Mekong Voices Youth Symphony Thai Traditional instrumental Performance:Song of Loy Krathong; The Moon Represents My Heart
ព្រះនាងជេនណានៃកម្ពុជា៖ ការប្រើប្រាស់តន្ត្រីជាតំណភ្ជាប់ដើម្បីឱ្យយុវជនកាន់តែច្រើនស្គាល់ប្រទេសចិន
Ah Nang Uv Teaser new song
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ សំឡេងនៃដំណើរត្រឡប់ទៅវិញ

យោបល់ទាំងអស់ (0)