TNAOT News
· 12ម៉ោងមុន
កូនផ្សោតកើតថ្មី១ក្បាល នៅអន្លង់ផ្សោតកាំពី ខេត្តក្រចេះ
#NEW NEWS# #សង្គម# #កូនផ្សោត# #ព័ត៌មានសង្គម#
1587

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ 
កូនផ្សោតនេះមានអាយុប្រមាណ២ថ្ងៃ មានសុខភាពល្អ ស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យ៥ក្បាលផ្សេងទៀត។ នេះជាកូនផ្សោតទី៣ ត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ 
ទន្ទឹមនេះប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត អាចផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣ ០១១៣៥៥៨៨៣ ០៩៩៧៩១៩១៩ ០៩២៩១៨១៤៤ និង ០១៧៨១៨៣៨២៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ជម្លោះពាក្យសម្តីរឿងដកបង្គោលព្រំដី ឈានដល់ករណីឃាតកម្មបាញ់សម្លាប់បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង
ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក
អ្នកចង់សលឿនប្រយ័ត្នឲ្យមែនទែន! ប៉ូលិសទីក្រុងហូជីមិញរកឃើញឡេលាបស្បែកក្លែងក្លាយរាប់ពាន់ដបជ្រកក្រោមម៉ាក់ល្បីៗចរាចរលើទីផ្សារ
លោក Nawat សុំទោសចំពោះរឿងចម្រូងចម្រាសហើយថាខ្លួនស្ថិតនៅក្រោមសម្ពាធជាច្រើន

យោបល់ទាំងអស់ (0)