TNAOT News
· ម្សិលមិញ
ជម្លោះពាក្យសម្តីរឿងដកបង្គោលព្រំដី ឈានដល់ករណីឃាតកម្មបាញ់សម្លាប់បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង
#NEW NEWS# #ករណីឃាតកម្ម# #សង្គម# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#
1734
សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ធ្វើសកម្មភាពបាញ់សម្លាប់បុរសម្នាក់ ចំនួន ៤ គ្រាប់ បណ្តាលឲ្យ(ស្លាប់)ក្នុងថ្លុកឈាមយ៉ាងអណោចអធម៍ ហេតុការណ៍នេះកើតឡើងម៉ោង ៨:៤០ នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៦នេះ ក្បែរផ្ទះរបស់ជនរងគ្រោះ ភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
បន្ទាប់ពីមានករណីជនដៃដល់បាញ់សម្លាប់បុរសម្នាក់ ឈ្មោះ អ៊ុត ថៃ អាយុ ៥៥ ឆ្នាំ មុខរបរ (កសិករ) ចំនួន ៤ គ្រាប់ (ស្លាប់)នៅកន្លែងកើតហេតុភ្លាម ជនដៃដល់ មាន ឈ្មោះ ញឹក ម៉ៅ ភេទប្រុស អាយុ ៥៣ ឆ្នាំ បានរត់ចេញពីកន្លែងហេតុ ហេតុត្រូវបានកម្លាំងសមត្ថកិច្ចដេញចាប់បាននៅម៉ោង ៩:៤០ នាទីព្រឹក នៅក្បែររីសត ធីសាក់ ជាប់ជើងភ្នំគូលែន ប្រមាណ ២ គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។
កម្លាំងនគរបាលបានដកហូត វត្ថុតាង: - កាំភ្លើងខ្លី ម៉ាក K54 ចំនួន ០១ ដើម, - បង់ ២ និងគ្រាប់កាំភ្លើង ចំនួន១៦ គ្រាប់ ។
សមត្ថកិច្ចសន្និដ្ឋានថា : មូលហេតុរបស់អំពើ(ឃាតកម្ម) នេះចាប់ផ្តើមពីជម្លោះពាក្យសម្តីរឿង ដកបង្គោលព្រំដី រវាងភាគីទាំងពីរ។
បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្រោម ការសាកសួរ និងសង្កេតការណ៍ ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ ដកដង្ហើមតាមរយៈក្រដាស
ក្រសួងការបរទេសកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា រៀបចំពិធីជប់លៀងអបអរសាទរការប្រារព្ធខួបលើកទី១០ និងទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦
អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យអ្នកពាក់ព័ន្ធពិនិត្យការរៀបចំផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មធានាបាននូវសោភ័ណភាព និងអត្តសញ្ញាណវប្បធម៌ជាតិ

យោបល់ទាំងអស់ (0)