TNAOT News

· ម្សិលមិញ

ថ្ងៃទី១នៃសមរាត្រីអង្គរមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២ម៉ឹននាក់ ចូលរួមទស្សនា

#ព្រឹត្តិការណ៍សមរាត្រី# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#

2059

ភ្ញៀវទេសចរជាតិ អន្តរជាតិមានចំនួនប្រមាណ ២០,៦៥៦ នាក់ ចូលរួមទស្សនា និងផ្តិតយករូបព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រីអង្គរ ថ្ងៃទី១។

រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦~ប្រាសាទអង្គរវត្ត គិតត្រឹមម៉ោង ៧:០០នាទី មានភ្ញៀវទេសចរជាតិ អន្តរជាតិមានចំនួនប្រមាណ ២០,៦៥៦ នាក់។ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តប្រមាណ ១៨,៦៤០នាក់ និងភ្ញៀវទេសចរបរទេសចំនួនប្រមាណ ២,៣១៦នាក់ ចូលរួមទស្សនា និងផ្តិតយករូបព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រីអង្គរ ។ 

រដ្ឋបាលខេត្តសៀមរាប អញ្ជើញមហាជន ភ្ញៀវទេសចរ ឱ្យចូលរួមទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រីអង្គរនេះ ឱ្យបានច្រេនកុះករបន្ថែមទៀត ខណៈនៅសល់រយៈពេល ២ថ្ងៃទៀត។ 

ព្រឹត្តិការណ៍សមរាត្រី នឹងកើតមានឡើងពីរដងក្នុងមួយឆ្នាំ ដោយនៅរដូវប្រាំង ( Vernal Equinox ) ចាប់ពីថ្ងៃទី២១-២៣ ខែមីនា និងរដូវវស្សា ( Autumnal Equinox ) ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស