Cambo-China

· ម្សិលមិញ

ក្រសួងការបរទេសកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា រៀបចំពិធីជប់លៀងអបអរសាទរការប្រារព្ធខួបលើកទី១០ និងទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

655

នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីជប់លៀង “រាត្រីនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ” ដើម្បីអបអរសាទរការប្រារព្ធខួបលើកទី១០ និងទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦។ ពិធីនេះសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតចិនប្រចាំកម្ពុជា ដោយមានវត្តមានរបស់ ឯក ឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។  

ពិធីជប់លៀងនេះ មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មកពីក្រសួងស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងតំណាងស្ថានទូតនៃប្រទេសសមាជិកមេគង្គ-ឡានឆាង ដែលនេះបង្ហាញពីភាពជោគជ័យជាបន្តបន្ទាប់ និងភាពជាដៃគូដ៏យូរអង្វែងនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីជំរុញសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរួមគ្នាក្នុងចំណោមប្រទេសសមាជិកទាំងប្រាំមួយ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)