TNAOT News
· ម្សិលមិញ
ភ្ញាក់ផ្អើលទាំងយប់! រថយន្ត តារាចម្រៀង ទេព ពិសិដ្ឋ ត្រូវបានអាវុធហត្ថឃាត់ទុក ដោយសារបំពាក់បំពង់ស៊ីមាំងកែច្នៃបង្កសម្លេងរំខាន
#Social Life# #កម្សាន្ត# #តារាខ្មែរ# #ទេព ពិសិដ្ឋ#
1840
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងពេញបណ្ដាញសង្គម ដោយកាលពីយប់វេលាម៉ោង ១២:២០នាទីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ បានចុះអន្តរាគមន៍ឃាត់រថយន្ត និងម៉ូតូ ដែលបំពាក់បំពង់ស៊ីមាំងកែច្នៃលាន់ឮ សម្លេងខ្លាំងបង្កការរំខានដល់ប្រជាពលរដ្ឋ ដោយក្នុងនោះឃាត់បានរថយន្តទំនេីប ២គ្រឿង និងម៉ូតូជាច្រេីនគ្រឿង។

យ៉ាងណាមិញអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ខ្លាំងនោះ គឺក្នុងចំណោមរថយន្តទាំង ២គ្រឿង មានរថយន្ត ១គ្រឿង បើកបរដោយ តារាចម្រៀងរ៉េបដ៏ល្បី លោក ទេព ពិសិដ្ឋ ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ទុក នៅចំណុចក្នុងបរិវេណតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីឃាត់រថយន្ដរួច កម្លាំងអាវុធហត្ថបានបើករថយន្តនោះទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ យកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំម្ចាស់រថយន្ត និងម៉ូតូខាងលើចូលខ្លួន មកទទួលការអប់រំណែនាំតាមនីតិវិធី រីឯ តារាចម្រៀង លោក ទេព ពិសិដ្ឋ ត្រូវជាប់ធុរៈច្រៀងបន្តទើបមិនបាននៅដោះស្រាយដោយមានក្រុមការងារយករថយន្តផ្សេងមកទទួលផងដែរ៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)