TNAOT News

· 5​ម៉ោង​មុន

ករណីគ្រោះថ្នាក់ចរាចរណ៍បុកក្មេងរបួសធ្ងន់ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ បើទោះបីភាគីរថយន្តអះអាងថាអ្នកបើកបរជាស្រ្តីក៏ដោយ

#NEW NEWS# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ព័ត៌មានសង្គម#

1509

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នៅ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បណ្តាលឲ្យក្មេងប្រុស ០១នាក់ រងរបួសធ្ងន់ អ្នកបើកបររថយន្ត និងអ្នករួមដំណើរប្រុសស្រីទាំង០២នាក់ កំពុងត្រូវបានសមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនាំខ្លួនយកមកសាកសួរតាមច្បាប់។

ជាមួយគ្នានេះបើយោងតាមការបំភ្លឺរបស់ភាគីរថយន្តបង្កបានឆ្លើយចំពោះមុខសមត្ថកិច្ចឲ្យដឹងថាអ្នកបើកបររថយន្តបង្កជាស្រ្តី ដោយមុនពេលកើតហេតុស្រ្តីនោះបានបើករថយន្តចេញពីកន្លែងផឹកស៊ីជាមួយបុរសដែលរួមដំណើរពីហាងមួយកន្លែងក្នុងខណ្ឌសែនសុខ។

ទោះបីយ៉ាងណាករណីនេះ សមត្ថកិច្ចកំពុងបន្តអង្កេតស្រាវជ្រាវតាមជំនាញ បច្ចេកទេស ក្នុងគោលដៅសុក្រឹតភាពនៃការទទួលខុសត្រូវក្នុងនាមជាអ្នកបើកបរបង្កហេតុ ដោយអនុលោមតាមនីតិវិធីកំណត់ក្នុងច្បាប់ មុននឹងបញ្ជូនសំណុំរឿងទៅតុលាការឆាប់ៗនេះ ដើម្បីពិនិត្យសម្រេច។

សូមបញ្ជាក់ផងដែរថា បើតាមប្រភពពីសាច់ញាតិកុមាររងគ្រោះបានឲ្យដឹងថា ក្មេងប្រុសរូបនេះកំពុងស្ថិតក្នុងការសង្រោះបន្ទាន់ ដោយស្ថានភាពធ្ងន់ធ្ងរ របួសបែកក្បាល និងបែកផ្លោកនោម ព្រមទាំងរបួសគ្រឿងក្នុងផ្សេងៗទៀតផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស