TNAOT News

· ម្សិលមិញ

អភិបាលខេត្តបាត់ដំបង ប្ដេជ្ញាខិតខំកៀរគរធនធាន ដើម្បីបន្តជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន និងនិវត្តជន

#អតីតយុទ្ធជន# #NEW NEWS# #សង្គម# #ឯកឧត្តម សុខ លូ# #ព័ត៌មានសង្គម#

1843

ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគផ្ដល់ជូនដល់អតីតយុទ្ធជន និងនិវត្តជនចំនួន៤៨៤គ្រួសារដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំឆ្នាល់មាន់ និង ឃុំដូនបា ស្រុកគាស់ក្រឡ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាតែងតែគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខគ្រប់បែបយ៉ាងរបស់អតីតយុទ្ធជន និងនិវត្តជន។

ឯកឧត្តម ជំរុញឱ្យអតីតយុទ្ធជន និងនិវត្តជនត្រូវខិតខំបង្កើនការដាំដុះនិងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។

ឯកឧត្តម ណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ពន្លឿនរៀបចំបណ្ដាញអគ្គិសនី ទឹក ផ្លូវ មន្ទីរពេទ្យ និងសាលារៀនដើម្បីបំពេញតម្រូវការចាំបាច់របស់គ្រួសារអតីតយុទ្ធជន និងនិវត្តជន។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម សុខ លូ ប្ដេជ្ញាខិតខំកៀរគរធនធានដើម្បីបន្តជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដោយមិនទុកបងប្អូនចោលឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស