TNAOT News
· 8ម៉ោងមុន
កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង ចុះបង្ក្រាបករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់
#គ្រឿងញឿន# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ខេត្តស្វាយរៀង#
1706
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះបង្ក្រាបករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ស្រី ០១នាក់ (ជនជាតិវៀតណាម) ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។
ដោយអនុវត្តតាមបទបញ្ជាដ៏យ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងចង្អុលដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ចុះបង្ក្រាបករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ស្រី ០១នាក់ (ជនជាតិវៀតណាម) នៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។ 
ដកហូតវត្ថុតាងរួមមាន: សារធាតុញៀនមួយចំនួនធំ, រថយន្ត ០១គ្រឿង,ទូរស័ព្ទដៃ ០៦គ្រឿង, ជញ្ជីងថ្លឹង ០៣គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីផងដែរ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រថយន្តដឹកគ្រឿងអគ្គិសនី ១គ្រឿង បានបុកជាមួយនឹងរថយន្តដឹកគោ ១គ្រឿងទៀត បណ្តាលអោយមានអគ្គិភ័យឆាបឆេះឡើងយ៉ាងសន្ធោរសន្ធៅ
Flying Tigers Permanent Exhibition Opens "My Father Was My Hero Too"
កម្លាំងចម្រុះ ចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធប្រព្រឹត្តបទល្មើសអនឡាញខុសច្បាប់ឃាត់ខ្លួនជនបរទេសចំនួន ៩នាក់
មនុស្សស្រី ចេះខឹង ចេះអន់ចិត្ត ដូចបុរសដែរ

យោបល់ទាំងអស់ (0)