TNAOT News
· 2ម៉ោងមុន
ផ្នែកឯកជន និងដៃគូពាក់ព័ន្ធចូលរួមជាមួយក្រសួងបរិស្ថាន រួមចំណែកដល់ការកាត់បន្ថយការបំពុលបរិស្ថាននៅកម្ពុជា
#NEW NEWS# #សង្គម# #ក្រសួងបរិស្ថាន# #ព័ត៌មានសង្គម#
534
ផ្នែកឯកជននិងដៃគូពាក់ព័ន្ធបានចូលរួមជាមួយក្រសួងបរិស្ថាន លើកកម្ពស់ការគ្រប់គ្រងសំណល់រឹង និងការកែច្នៃសំរាម ដើម្បីរួមចំណែកដល់ការកាត់បន្ថយការបំពុលបរិស្ថាននៅកម្ពុជា។
ក្រសួងបរិស្ថាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ទទួលធុងញែកសំរាម សរុបចំនួន១០០ឈុត ដោយមួយឈុត មាន៣ធុង របស់ក្រុមហ៊ុន Leader Energy Group Berhad ដែលមានក្រុមហ៊ុន Cambodian Transmission Limited ជាបុត្រសម្ព័ន្ធ សម្រាប់ចែកជូនបន្តដល់រដ្ឋបាលក្រុង-ស្រុក នៃខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ ដើម្បីដាក់នៅតាមសាលារៀន វត្តអារាម មណ្ឌលសុខភាព និងតាមផ្សារ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថាការចូលរួមពីផ្នែកឯកជននិងដៃគូពាក់ព័ន្ធទាំងអស់ បានលើកកម្ពស់ការគ្រប់គ្រងសំណល់រឹង និងការកែច្នៃសំរាម ដើម្បីរួមចំណែកដល់ការកាត់បន្ថយការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ 
ឯកឧត្តមរដ្ឋមន្រ្តីថ្លែងថា តាមផែនការនៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាននឹងផ្តល់ ធុងសំរាមឲ្យបានចំនួន៣ម៉ឺនទៅ៤ម៉ឺនធុងបន្ថែមទៀត យកទៅចែកជូនសាលារៀន មណ្ឌលសុខភាព និងវត្តអារាម នៅទូទាំងប្រទេសកម្ពុជា ដែលកាលពីឆ្នាំកន្លងទៅនេះ ក្រសួងបរិស្ថានបានផ្តល់ធុងសំរាមចំនួនជាង១ម៉ឺនធុងរួចរាល់ហើយ ទៅកាន់ខេត្តចំនួន៦នៅកម្ពុជា។ 
ការចែកធុងសំរាមទៅដល់មូលដ្ឋាន សាលារៀន វត្តអារាម មណ្ឌលសុខភាព និងទីផ្សារ ដែលជួយជំរុញឱ្យសកម្មភាពនៃយុទ្ធនាការនានា របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញនាពេលកន្លងមក និងជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅភាពស្អាត ភាពបៃតង និងចីរភាព តាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងខេត្តកណ្តាលមានដេប៉ូលក់ប្រេងចំនួន ២៦ទីតាំងបានបិទព្រោះអស់ស្តុកប្រេង និងបញ្ជាទិញមកមិនទាន់បាន
អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ស្នើកម្ពុជាកំហិតផ្សាយគ្រឿងស្រវឹង ត្រឹមម៉ាក និងឡូហ្គោ បង្ការការទាក់ទាញយុវជន និងកុមារ
មនុស្ស ៧ នាក់ស្លាប់ក្នុងការរអិលបាក់ដីនៅទីលានចាក់សំរាមនៅប្រទេសឥណ្ឌូណេស៊ី
មន្ត្រីជំនាញខេត្តសៀមរាប ចុះត្រួតពិនិត្យតម្លៃលក់ប្រេង នៅតាមស្ថានីយ៍ក្នុងក្រុងសៀមរាប

យោបល់ទាំងអស់ (0)