TNAOT News
· 7ម៉ោងមុន
មន្ត្រីជំនាញខេត្តសៀមរាប ចុះត្រួតពិនិត្យតម្លៃលក់ប្រេង នៅតាមស្ថានីយ៍ក្នុងក្រុងសៀមរាប
#មន្ត្រីជំនាញ# #សង្គម# #ស្ថានីយ៍ប្រេងឥន្ធនៈ# #ខេត្តសៀមរាប# #ក្រុងសៀមរាប# #ព័ត៌មានសង្គម#
1586
នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ មន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយសាខាអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តសៀមរាប បានចុះត្រួតពិនិត្យតម្លៃលក់ប្រេង នៅតាមស្ថានីយ៍ចំនួន ៣០ទីតាំង ក្នុងក្រុងសៀមរាប អំពីការលក់ក្នុងតម្លៃធម្មតារបស់ស្ថានីយ៍ប្រេងឥន្ទនៈ និងមានស្តុកគ្រប់គ្រាន់ ដូច្នេះសូមបងប្អូនកុំមានការបារម្ភ ឬទិញយកទៅស្តុកទុកដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ភាពប្រក្រតីនៃខ្សែច្រវាក់ផ្គត់ផ្គង់ប្រេង និងបង្កឱ្យមានហានិភ័យ។
ជាលទ្ធផលស្ថានីយ៍ប្រេងឥន្ធនៈ នៅតាមបណ្ដាឃុំ-សង្កាត់ ក្រុងសៀមរាប បានលក់តាមតម្លៃត្រឹមត្រូវទៅតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦៕







សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស

យោបល់ទាំងអស់ (0)