TNAOT News

· 2​ម៉ោង​មុន

ក្នុងខេត្តកណ្តាលមានដេប៉ូលក់ប្រេងចំនួន ២៦ទីតាំងបានបិទព្រោះអស់ស្តុកប្រេង និងបញ្ជាទិញមកមិនទាន់បាន

#NEW NEWS# #ខេត្តកណ្តាល# #សង្គម# #ដេប៉ូលក់ប្រេង# #ព័ត៌មានសង្គម#

533

ក្រុមការងារអន្តរមន្ទីរ ដោយមានសមាសភាព មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល មន្ទីររ៉ែ និងថាមពលខេត្ត និងសាខា ក.ប.ប.ខេត្ត បានចុះត្រួតពិនិត្យស្ថានភាពស្តុក និងតម្លៃប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ដែលមានទីតាំងក្នុងភូមិសាស្រ្តខេត្តកណ្តាល។

មន្ទីរពាណិជ្ជកម្មខេត្តកណ្តាលបានឱ្យដឹងថា សម្រាប់ថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២៦ មុនកែប្រែតម្លៃប្រេងឥន្ធនៈ ក្រុមការងារបានចុះពិនិត្យតាមស្ថានីយ និងដេប៉ូ ចំនួន ៤៨ទីតាំង ក្នុងនោះមានដេប៉ូបិទ ចំនួន ៣២ទីតាំង ដោយមូលហេតុ អស់ស្តុកប្រេង។

សម្រាប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រោយកែប្រែតម្លៃប្រេងឥន្ធនៈថ្មី ក្រុមការងារបានចុះពិនិត្យតាមស្ថានីយ និងដេប៉ូ ចំនួន ២៥០ទីតាំង ក្នុងនោះមានដេប៉ូបិទ ចំនួន ២៦ទីតាំង ដោយមូលហេតុ អស់ស្តុកប្រេង និងកម្មង់ មកមិនទាន់បាន។

ស្ថានភាពសន្និធិស្តុកប្រេងឥន្ធនៈ សម្រាប់ស្ថានីយមាន១៣ទីតាំង សាំងនៅមានស្តុក ចន្លោះពី ១៥ ០០០លីត្រ ទៅ ២០ ០០០លីត្រ។ ម៉ាស៊ូតនៅមានស្តុក ចន្លោះពី ៨ ០០០លីត្រ ទៅ ១០ ០០០លីត្រ។ សម្រាប់ដេប៉ូ មាន១៣៧ទីតាំង សាំងនៅមានស្តុក ចន្លោះពី ២ ០០០លីត្រ ទៅ ៤ ០០០លីត្រ។ ម៉ាស៊ូតនៅមានស្តុក ចន្លោះពី ២ ០០០លីត្រ ទៅ ៣ ០០០លីត្រ។

ក្រុមការងារបានណែនាំ និងផ្សព្វផ្សាយខ្លឹមសារ នៃសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងតារាងតម្លៃលក់ ដោយបញ្ជាក់ចំណុចសំខាន់គឺ អនុវត្តថ្លៃលក់តាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម មិនអនុញ្ញាតឱ្យបិទបណ្តោះអាសន្ន បើមានស្តុកប្រេងឥន្ធនៈ និងមិនអនុញ្ញាតលក់ តាមប៊ីដុង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស