TNAOT News
· 7ម៉ោងមុន
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ក្រាបករណីបង្ហោះផ្សព្វផ្សាយ លក់ឆ្នោតកោសអនឡាញខុសច្បាប់ នៅលើ Facebook
#ឆ្នោតកោស# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា#
1615
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកការស្រាវជ្រាវ និងបង្ក្រាបលើករណីបង្ហោះផ្សព្វផ្សាយ លក់ឆ្នោតកោសអនឡាញខុសច្បាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានទំព័រហ្វេសប៊ុកឈ្មោះ Win Scratch Asia 666 ផ្ទុយទៅនឹងសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ និងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ក.ទ ភេទប្រុស ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ និងការសាកសួរ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ បានផ្តល់គណនីធនាគារ (ABA) និងលេខទូរស័ព្ទរបស់ខ្លួនជួលឱ្យទៅក្រុមជនល្មើស ដើម្បីយកទៅប្រព្រឹត្តសកម្មភាពខុសច្បាប់។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
នាយកដ្ឋាន សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការឱ្យអ្នកដទៃជួល គ្រប់គ្រង ឬខ្ចីគណនីធនាគារ និងលេខទូរស័ព្ទរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។ សកម្មភាពនេះអាចធ្វើឱ្យបងប្អូនក្លាយជាអ្នកចូលរួមចំណែកក្នុងអំពើល្មើសច្បាប់ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស

យោបល់ទាំងអស់ (0)