TNAOT News
· 5ម៉ោងមុន
សង្ស័យរឿងគំនុំ! បុរសម្នាក់បានយកពូថៅកាប់ទៅលើយាយតា ២នាក់ បណ្ដាលឲ្យស្លាប់
#NEW NEWS# #ករណីឃាតកម្ម# #សង្គម# #ព័ត៌មានសង្គម# #ខេត្តកំពត#
1610
នៅវេលាម៉ោង០៦:៣០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ មានករណីឃាតកម្ម០១ បានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចភូមិប្រាល ឃុំ តានី ស្រុកអង្គរជ័យ ខេត្តកំពត។
ជនសង្ស័យឈ្មោះ សឹង មាគ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ បានធ្វើសកម្មភាពយកវត្ថុរឹងមុតកាប់ទៅលើជនរងគ្រោះចំនួន០២នាក់
១/ឈ្មោះ អ៊ុកស៊ីម ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ(ត្រូវចំករចំហៀងខាងឆ្វេងពីរកន្លែង ត្រូវចំក្បាលពីក្រោយចំនួនបួនកន្លែងបណ្ដាលឱ្យស្លាប់នៅនិងកន្លែង)
២/ឈ្មោះ ពេជ្រ ញឹប ភេទស្រី អាយុ៦៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត(ស្លាប់នៅកន្លែងកើតហេតុ)(ត្រូវក្បាលខាងក្រោយបីកន្លែង កខាងឆ្វេងមួយកន្លែង)
មូលហេតុ: ដោយសង្ស័យគំនុំ
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងស្នងការនិងកម្លាំងអធិការរដ្ឋាននគរបាលស្រុកអង្គរជ័យកំពុងស្រាវជ្រាវនិងអនុវត្តតាមនីតិវិធី ចំណែកសពជនរងគ្រោះទាំង០២នាក់កម្លាំងជំនាញប្រគល់ជូនអាជ្ញាធរភូមិឃុំធ្វើបុណ្យតាមប្រពៃណីផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រយៈពេល២ខែដើមឆ្នាំ២០២៦ កម្ពុជា នាំចេញអង្ករបានជាង២៤ម៉ឺនតោន គិតជាប្រាក់ប្រមាណ ១៤២លានដុល្លារ
Sharing Experiences and Promoting Governance to Build a ASEAN-China Community with a Shared Future
ក្រសួងការពារជាតិសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់
តើអ្នកប្រឈមនឹងជំងឺភ័យស្លន់ស្លោមែនទេ?

យោបល់ទាំងអស់ (0)