នារីវត្តភ្នំ
· 2025-05-22
តាំងចិត្តត្រូវប្រឹង
#ដំណោះស្រាយ# #ចំណេះដឹង# #Inspiration Stories# #ការព្យាយាម#
5666
ចូរយើងរស់នៅប្រៀបដូចស្លាប់ទៅវិញនៅថ្ងៃស្អែក ហើយធ្វើឱ្យថ្ងៃស្អែកជាថ្ងៃដែលយើងប្រឹងប្រែងឱ្យអស់ពី លទ្ធភាព។ រស់ប្រៀបដូចខ្លួនស្លាប់ថ្ងៃនេះ តែវិនាទីចុងក្រោយ យើងត្រូវប្រឹង បើទោះបីស្ថិតនៅវិនាទីណាក៏ដោយ ឱ្យតែ យើងប្រឹងប្រែង ជីវិតនឹងមានតម្លៃ។ ប្រសិនជាយើងមានពេលវេលាជាច្រើន ចូរកុំចំណាយវាដោយឥតប្រយោជន៍ ឱ្យសោះ ពីព្រោះបើចំណាយខុស ជីវិតយើងមិនខុសពីស្លាប់ នោះឡើយ។ ការស្លាប់ដែលគួរឱ្យស្តាយបំផុត គឺស្លាប់ទាំង ខ្លួននៅមានដង្ហើមនៅឡើយ។

នៅពីក្រោយការព្យាយាម សុទ្ធតែជារឿងឈឺចាប់។ នៅ ខាងមុខការព្យាយាម វាគឺជាភាពជោគជ័យ។ ការតាំងចិត្ត បូកជាមួយការគិតវិជ្ជមាន ធ្វើឱ្យយើងជោគជ័យពិតប្រាកដ។ ការចេះក្រោកឈរគឺអាចនាំមកនូវភាពជោគជ័យពិតប្រាកដ មួយ ។ នៅពីក្រោយបញ្ហា វាអាចជាទុក្ខ តែនៅពីមុខបញ្ហា វា អាចជាដំណោះស្រាយ។ បញ្ហានិងដំណោះស្រាយ វាគឺជា ច្បាប់ធម្មជាតិ។ ដូច្នេះ យើងត្រូវព្យាយាម ត្រូវក្រោកឡើង ព្រោះបញ្ហាវាគ្រាន់តែចង់បានដំណោះស្រាយប៉ុណ្ណោះ។

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)