TNAOT News
· 5ម៉ោងមុន
រាជរដ្ឋាភិបាល ប្រកាសផ្តល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ៥ម៉ឺនរៀលក្នុងម្នាក់
#ប្រាក់ឧបត្ថម្ភ# #NEW NEWS# #បុណ្យភ្ជុំបិណ្ឌ# #សង្គម# #ព័ត៌មានសង្គម# #បុណ្យចូលឆ្នាំថ្មី# #រាជរដ្ឋាភិបាល#
1562
រាជរដ្ឋាភិបាល ផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចំនួន ៥០០០០(ប្រាំម៉ឺន)រៀល និងពិធីបុណ្យភ្ជុំបិណ្ឌចំនួន ៥០ ០០០ (ប្រាំម៉ឺន)រៀលក្នុងម្នាក់ ជូនដល់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ។
រីឯចំពោះគ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជន ត្រូវបានផ្តល់ជូនប្រាក់ឧបត្ថម្ភនេះ ចំនួន ៥០ ០០០(ប្រាំម៉ឺន) រៀល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌក្នុងមួយគ្រួសារ។ ប្រាក់ឧបត្ថម្ភនេះត្រូវបានផ្ដល់សម្រាប់ម្នាក់ៗ ឬមួយគ្រួសារតែមួយកន្លែង និងមួយលើកប៉ុណ្ណោះ។
ការបើកផ្ដល់ប្រាក់ឧបត្ថម្ភ នឹងត្រូវអនុវត្តឱ្យបានមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ដោយត្រូវគោរពគោលការណ៍ ដូចជា៖ ១-ការបើកផ្តល់ប្រាក់ឧបត្ថម្ភ ត្រូវអនុវត្តតាមគណនីបៀវត្សរបស់ សាមីជន ឬគ្រួសារជនពលីនិងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន។, ២-ក្រសួង ស្ថាប័ន និងអង្គភាពដែលមិនទាន់បានបើកគណនីបៀវត្សសម្រាប់មន្ត្រីរាជការ បុគ្គលិក និងភ្នាក់ងារសាធារណៈរបស់ខ្លួន ត្រូវចាត់ចែងការបើកផ្តល់ប្រាក់ឧបត្ថម្ភឱ្យបានដល់សាមីជនម្នាក់ៗគ្រប់ចំនួន និងទាន់ពេលវេលា។, ៣-និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយោធិននៃកងយោធពលខេមរភូមិន្ទ និងអតីតមន្ត្រី បុគ្គលិកអណ្តែត សមាជិក ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ ឬ មុខតំណែងផ្សេងទៀតដែលមានបញ្ជាក់ក្នុងអនុក្រឹត្យនេះ ត្រូវទទួលប្រាក់ឧបត្ថម្ភតែមួយកន្លែង ដែលចាត់ចែងបើកផ្តល់ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ នគរបាលជាតិកម្ពុជាដែលកំពុងបំពេញការងារជាមន្ត្រីជាប់កិច្ចសន្យា។ និង៤- ក្រសួង ស្ថាប័ន ត្រូវទទួលខុសត្រូវក្នុងការពិនិត្យផ្ទៀងផ្ទាត់ រៀបចំសំណើ និងធ្វើការបើកផ្តល់ប្រាក់ ឧបត្ថម្ភដែលបានកំណត់ក្នុងអនុក្រឹត្យនេះ ដោយមិនរាប់បញ្ចូលមុខសញ្ញានិវត្តជនក្នុងចំណុច៣ផងដែរ៕





សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)