TNAOT News
· 4小时前
រាជធានីភ្នំពេញត្រៀមទីតាំងរៀបចំ «ភូមិហ្វ្រង់កូហ្វូន» ដ៏ធំ និងមានពន្លាសម្រាប់ប្រទេស និងអង្គការជាតិ-អន្តរជាតិច្រើនជាង១០០ ចូលរួម
#ភូមិហ្វ្រង់កូហ្វូនី# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
1343

រាជធានីភ្នំពេញ បានត្រៀមទីតាំងសំរាប់រៀបចំ «ភូមិហ្វ្រង់កូហ្វូន» (Village Francophone) ដ៏ធំ និងមានពន្លាសម្រាប់ប្រទេស និងអង្គការជាតិ និងអន្តរជាតិច្រើនជាង១០០ ចូលរួម ដែលជាព្រឹតិ្តការណ៍អមមួយក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នាខែវិច្ឆិកាខាងមុខ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវកិតិ្តបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ (ព្រឹត្តការណ៍អមកិច្ចប្រជុំកំពូល) រួមជាមួយថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំសាធារណរដ្ឋបារាំង លោក-លោកស្រីជាមន្រ្តីជំនាញពីក្រសួងពាក់ព័ន្ធ តំណាងអាជ្ញាធរដែនដី និងកងកម្លាំង បានអញ្ជើញអមលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ចុះត្រួតពិនិត្យទីតាំងផ្ទាល់មួយចំនួនក្នុងរាជធានីភ្នំពេញ សម្រាប់រៀបចំព្រឹត្តិការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។
ព្រឹត្តិការណ៍អមចម្បងក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជាជាម្ចាស់ផ្ទះមានចំនួន២ គឺ «ភូមិហ្វ្រង់កូហ្វូន» (Village Francophone) ដែលមានពន្លាសម្រាប់ប្រទេសចូលរួមបង្ហាញពីវប្បធម៌ និងទេសចរណ៍របស់ខ្លួន អង្គការ និងស្ថាប័នផ្សេងៗ បង្ហាញពីសកម្មភាពការងារ ក៏មានវេទិកាតុមូលលើប្រធានបទមួយចំនួន និង «ហ្វ្រង់កូតេក» (Francotech) ដែលជាជំនួបធុរកិច្ចរវាងធុរជនពីបណ្តាគ្រប់បណ្តាប្រទេសនិយាយភាសាបារាំង។
គួរឱ្យដឹងដែរថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាជំនួបរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដែលជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងៗដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ ជាដើម។ 
នាឱកាសនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ក៏មានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗ ចំនួន ពីរ គឺ៖ ភូមិហ្រ្វង់កូហ្វូន (Village Francophone) និង ភូមិហ្វ្រង់កូតិច (FrancoTech)។ ព្រឹត្តិការណ៍អន្តរជាតិដ៏អស្ចារ្យនិងមានលក្ខណៈជាប្រវត្តិសាស្ត្រនេះ នឹងរំពឹងថាមានការចូលរួមពីប្រទេសសមាជិកជាង៩០ ប្រទេសនៅលើពិភពលោក ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដែលនឹងជួយជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បង្គោលអង់តែនសេវាទូរស័ព្ទ នៅថ្មក្រាល ខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមកសាងហើយ
រយៈពេល២ខែដើមឆ្នាំ២០២៦ កម្ពុជា នាំចេញអង្ករបានជាង២៤ម៉ឺនតោន គិតជាប្រាក់ប្រមាណ ១៤២លានដុល្លារ
ទឹកចិត្តដ៏ប្រពៃ! អ្នកជំនួញអនឡាញ លោកស្រី ស៊ូ សោភា ប្រកាសប្រមូលថវិកាចំណងដៃទាំងអស់ ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា
ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ ផ្នែកសម្ភពនិងរោគស្ត្រី ផ្នែកពិនិត្យពិគ្រោះជំងឺក្រៅ និងផ្នែកពិនិត្យអមវេជ្ជសាស្ត្រ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ

យោបល់ទាំងអស់ (0)